Close

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី ១៤៣ ទិវាពិភពលោកកំចាត់រោគរបេង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី ១៤៣ ទិវាពិភពលោកកំចាត់រោគរបេង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី ១៤៣ ទិវាពិភពលោកកំចាត់រោគរបេង

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ខួបលើកទី១៤៣ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្ដេជ្ញា វិនិយោគអនុវត្ត» (Yes! We Can End TB : Commit, Invest, Deliver )។

សូមបញ្ជាក់ថា ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាព របស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្ដីថ្លៃថ្នូរបស់សង្គមជាតិទាំងមូល៕




សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី១៤៣ ទិវាពិភពលោកកំចាត់រោគរបេង