Close

អបអរសាទរ! ជប៉ុន ក្លាយជាក្រុមដំបូងគេ កក់កៅអីឡើងទៅកាន់ការប្រកួត World Cup 2026

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ កីឡា
អបអរសាទរ! ជប៉ុន ក្លាយជាក្រុមដំបូងគេ កក់កៅអីឡើងទៅកាន់ការប្រកួត World Cup 2026 អបអរសាទរ! ជប៉ុន ក្លាយជាក្រុមដំបូងគេ កក់កៅអីឡើងទៅកាន់ការប្រកួត World Cup 2026

ក្រុមជម្រើសជាតិជប៉ុន បានក្លាយជាក្រុមដំបូងគេដែលមានសិទ្ធិចូលលេងពានរង្វាន់ពិភពលោក World Cup 2026 ដែលធ្វើឡើងនៅប្រទេសកាណាដា ម៉ិចស៊ិក និងអាមេរិក ក្រោយឈ្នះបារ៉ែន ២ទល់នឹង០ កាលពីយប់មិញនេះ។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Saitama ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង៦ម៉ឺននាក់ ក្រុមជម្រើសជាតិជប៉ុន បានយកឈ្នះ ក្រុមជម្រើសជាតិបារ៉ែន យ៉ាងតានតឹង ក្នុងលទ្ធផល ២-០ ។ គ្រាប់បាល់របស់ជប៉ុន រកបានដោយខ្សែប្រយុទ្ធរបស់ Crystal Palace កីឡាករ Daichi Kamada នាទីទី៦៦ និងខ្សែប្រយុទ្ធ Real Sociedad កីឡាករ Takefusa Kubo នាទីទី៨៧។

អបអរសាទរ! ជប៉ុន ក្លាយជាក្រុមដំបូងគេ កក់កៅអីឡើងទៅកាន់ការប្រកួត World Cup 2026

តាមរយៈលទ្ធផលនេះ បានជួយឲ្យ ជប៉ុន មានសិទ្ធគ្រប់គ្រាន់ក្នុងការឡើងទៅកាន់ការប្រកួត World Cup 2026 ក្រោយឆ្លងកាត់ការប្រកួតចំនួន៧ប្រកួត ឈ្នះ ៦ប្រកួត និងស្មើ១ មាន១៩ពិន្ទុ។ ដូច្នេះ វានឹងក្លាយជាការបង្ហាញខ្លួនលើកទី៨ ជាប់គ្នាៗ របស់ ជប៉ុន ក្នុងព្រឹត្តិការណ៍ World Cup ។

ការប្រកួតយប់មិញនេះ គេសង្កេតឃើញថា ក្រុមសាម៉ូរ៉ៃជប៉ុន បានដាក់កីឡាករជាច្រើនដែលលេងនៅអឺរ៉ុប ដែលមានដូចជា Wataru Endo របស់ Liverpool, Kaoru Mitoma របស់ Brighton, Daichi Kamada របស់ Crystal Palace, Takefusa Kubo របស់ Real Sociedad និងកីឡាករ Minamino របស់ Monaco ជាដើម។

គួរបញ្ជាក់ថា លទ្ធផលការប្រកួតជម្រុះ World Cup ជុំទី៣ ក្នុងពូល C ក្រុមជម្រើសជាតិអូស្ត្រាលី បានយកឈ្នះ ក្រុមឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៥ទល់នឹង១ ក្នុងទីក្រុងស៊ីដនី ខណៈក្រុមអារ៉ាប៊ីសាអូឌីត បានយកឈ្នះ ចិន ក្នុងលទ្ធផល ១ទល់នឹង០៕

អបអរសាទរ! ជប៉ុន ក្លាយជាក្រុមដំបូងគេ កក់កៅអីឡើងទៅកាន់ការប្រកួត World Cup 2026