Close

ទីបំផុត! IOC សម្រេចដាក់បញ្ជូល កីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ កីឡា
ទីបំផុត! IOC សម្រេចដាក់បញ្ជូល កីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ ទីបំផុត! IOC សម្រេចដាក់បញ្ជូល កីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨

នៅទីបំផុត! កីឡាប្រដាល់សកល ត្រូវបានសម្រេចឱ្យដំណើរការជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក នៅក្រុង Los Angeles សហរដ្ឋអាមេរិកឆ្នាំ ២០២៨។ នេះបើតាមការសម្រេចពីអង្គមហាសន្និបាតរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែមីនា ឆ្នាំ២០២៥។

IOC កាលពីខែមុន បានផ្តល់ការទទួលស្គាល់បណ្តោះអាសន្ន ដល់កីឡាប្រដាល់ពិភពលោក ក្នុងជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការដាក់បញ្ចូលកីឡានៅក្នុង LA Games ហើយការសម្រេចចិត្ត កាលពីថ្ងៃព្រហស្បតិ៍ បានធានាថា កីឡាប្រដាល់សកល នឹងបង្ហាញខ្លួននៅអូឡាំពិក។

ទីបំផុត! IOC សម្រេចដាក់បញ្ជូល កីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបោះឆ្នោតជាឯកច្ឆ័ន្ទលើការដាក់បញ្ចូលកីឡាប្រដាល់សកល តាមរយៈការបង្កើតសហព័ន្ធថ្មីមួយ ដើម្បីគ្រប់គ្រងដំណើរការកីឡាប្រដាល់ពិភពលោក គឺ ប្រដាល់សកលពិភពលោក “World Boxing”។

ទោះបីជាយ៉ាងណាក៏ដោយ IOC បាននិយាយថា មានតែអត្តពលិកដែលសហព័ន្ធជាតិ ជាសមាជិកនៃកីឡាប្រដាល់ពិភពលោកប៉ុណ្ណោះ ដែលមានសិទ្ធចូលរួមក្នុងព្រឹត្តិការណ៍ អូឡាំពិកឆ្នាំ ២០២៨ ដែលធ្វើឡើងនៅក្នុងទីក្រុង Los Angeles។

គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ មានការសម្រេចថា កីឡាប្រដាល់សកល មិនត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៨ទេ ដោយសារតែមានការព្រួយបារម្ភជាបន្តបន្ទាប់ពីការគ្រប់គ្រងរបស់ សហព័ន្ធប្រដាល់អន្តរជាតិ (IBA)។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានដំណើរការកីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍ Tokyo Games 2020 និង Paris Games 2024 បន្ទាប់ពី IBA បានរងបម្រាមជុំវិញបញ្ហាអភិបាលកិច្ច ហិរញ្ញវត្ថុ អាជ្ញាកណ្តាល និងបញ្ហាសីលធម៌៕

ទីបំផុត! IOC សម្រេចដាក់បញ្ជូល កីឡាប្រដាល់សកល ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨