ឃាត់ខ្លួនក្មេងទំនើង ៧នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ និងឆក់កាបូបចំនួន ០៥ករណី
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ចំនួន០៧នាក់ ដែលមានឈ្មោះក្រុម យើងស្រឡាញ់គ្នា (YSK) នៅចំណុចបន្ទប់ជួលលេខ២៣១ ជាន់ទី៣ ផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ និងឆក់កាបូប) ចំនួន០៥ករណី ។
ករណីទី១: ធាក់ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ មិនចាំផ្លាកលេខ ប្រព្រឹត្តនៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី២: ធាក់ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ព្រៃវែង ១Y-៣០០៩ ប្រព្រឹត្តនៅចំណុច ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី៣: ធាក់ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ ១LG-៤០៨០ ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
ករណីទី៤: ធាក់ប្ល ន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JP-៩៥៣៩ ប្រព្រឹត្តនៅចំណុចផ្លូវព្រលានយន្តហោះថ្មី ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
ករណីទី៥: ឆក់កាបូបស្ពាយ ម៉ាក GENTLE MOMAN ពណ៌ ខ្មៅលាយក្រហម និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១២៤អឺ០ ផ្លូវកម្ពុជាក្រោម(១២៨) ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕