Close

ផ្លូវជាតិលេខ ១០ ផ្លូវថ្មីតភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង នឹងជំរុញសេដ្ឋកិច្ច, ទេសចរណ៍ និងការដឹកជញ្ជូន

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:24 am ព័ត៌មានជាតិ
ផ្លូវជាតិលេខ ១០ ផ្លូវថ្មីតភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង នឹងជំរុញសេដ្ឋកិច្ច, ទេសចរណ៍ និងការដឹកជញ្ជូន ផ្លូវជាតិលេខ ១០ ផ្លូវថ្មីតភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង នឹងជំរុញសេដ្ឋកិច្ច, ទេសចរណ៍ និងការដឹកជញ្ជូន

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង (វាលវែង-សំឡូត-កោះកុង)មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន៩៧,៣២% គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥។

សមិទ្ធផលដែលសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់, ការងារស្ពាន, ការងារស្ពានខ្ពស់ជាងគេ,ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរ,ការងារគូសគំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍, ផ្លាកសញ្ញាកំណត់ល្បឿន, បង្គោលគីឡូម៉ែត្រ, បង្គោលព្រំដីចំណីផ្លូវ និងការងារមួយចំនួនទៀត។

ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់(DBST)សាងសង់ផ្លូវរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

ផ្លូវជាតិលេខ ១០ ផ្លូវថ្មីតភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង នឹងជំរុញសេដ្ឋកិច្ច, ទេសចរណ៍ និងការដឹកជញ្ជូន