Close

អភិបាលខេត្តតាកែវ អំពានាវដល់ពលរដ្ឋកុំតម្លើងតម្លៃដីថ្លៃខ្ពស់ហួសពីតម្លៃលើទីផ្សារ

ដោយ៖ Chhan Sreyka ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ អំពានាវដល់ពលរដ្ឋកុំតម្លើងតម្លៃដីថ្លៃខ្ពស់ហួសពីតម្លៃលើទីផ្សារ អភិបាលខេត្តតាកែវ អំពានាវដល់ពលរដ្ឋកុំតម្លើងតម្លៃដីថ្លៃខ្ពស់ហួសពីតម្លៃលើទីផ្សារ

តាកែវ ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីច្រើន សូមកុំលក់ដីរបស់ខ្លួនក្នុងតម្លៃខ្ពស់ជាតម្លៃនៅលើទីផ្សារ ខណៈដែលរោងចក្រ សហគ្រាស សម្រុកចូលមកវិនិយោគមកកាន់តែខេត្តតាកែវ កាន់តែច្រើនថែមឡើង។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងពិធីកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រៃលក្ខណញ្ញាណតាកែវ ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ នាថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា អាជ្ញាធខេត្តបានខិតខំប្រឹងប្រែងទាក់ទងអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុនវិនិយោគនៅខេត្តតាកែវរបស់យើង ហើយរោងចក្រ សហគ្រាស កំពុងតែសម្រុកមកកាន់តែច្រើនឡើងថែមទៀត ដូច្នោះសូមលោកយាយលោកតា ពុកម៉ែមាមីងបងប្អូនទាំងអស់គ្នាដែលមានដីច្រើន សូមកុំលក់ដីថ្លៃខ្ពស់ហួសតម្លៃទីផ្សារ ព្រោះប្រសិនបើបងប្អូនលក់ថ្លៃពេក វានឹងអាចធ្វើឱ្យអ្នកវិនិយោគទាំងអស់នោះ ងាកចេញពីខេត្តតាកែវ ហើយងាកទៅវិនិយោគកាន់ខេត្តផ្សេងៗទៀត ដែលវាធ្វើអាចខាតបង់យើងទាំងអស់គ្នា។

អភិបាលខេត្តតាកែវ អំពានាវដល់ពលរដ្ឋកុំតម្លើងតម្លៃដីថ្លៃខ្ពស់ហួសពីតម្លៃលើទីផ្សារ

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ទៀតថា អ្នកវិនិយោគិន ពួកគាត់មកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាសនៅក្នុងទឹកដីខេត្តតាកែវរបស់យើង វានឹងនាំអោយសេដ្ឋកិច្ចរបស់ខេត្តតាកែវយើងមានភាពល្អប្រសើរ បង្កើនការងារជួនបងប្អូនប្រជាពលរដ្ឋ នឹងជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីច្រើនអាចលក់អោយអ្នកវោនិយោគក្នុងតម្លៃទីផ្សារថែមទៀតផង។

ឯកឧត្តម អភិបាលខេត្តតាកែវ បានសម្ដែងក្ដីរំពឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ខេត្តតាកែវនិងមានការរីកចម្រើនឥតឈប់ឈជាពិសេសជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនឹងមានជីវភាពធូធារតាមរយៈការចូលមកវិនិយោគទុន ក្រោមដំបូលនៃសុខសន្តិភាព៕