Close

ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តរតនគិរីប្រមូលបានថវិកាជិត ១១លានដុល្លារកន្លះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តរតនគិរីប្រមូលបានថវិកាជិត ១១លានដុល្លារកន្លះ ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តរតនគិរីប្រមូលបានថវិកាជិត ១១លានដុល្លារកន្លះ

រតនគិរី៖  “ឆ្នាំ២០២៤កន្លងទៅនេះ មន្ទីរទេសចរណ៍ខេត្តរតនគិរី ប្រមូលបានថវិកាជិត ១១លានដុល្លារកន្លះ ថវិកានេះបាន ចាក់បញ្ជូលត្រង់ទៅក្នុងសេដ្ឋកិច្ច ប្រជាពលរដ្ឋ”។ នេះយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តរតនគិរីដែលបានផ្សព្វផ្សាយនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។

របាយការណ៍ដដែលបានបង្ហាញថា ៖ ឆ្នាំ២០២៤ កន្លងទៅចំនួនភ្ញៀវទេសចរមកលេងកំសាន្តនៅខេត្តរតនគិរីសរុបចំនួន ៣២៦,៦៧៤នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០២៣ មានចំនួនសរុប ៣០០,៩០៤ នាក់ កើនឡើង៨.៥៦%។ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនសរុប ៣១៤,៨៣១នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០២៣មានចំនួនសរុប ២៩៣,០៨៩នាក់ កើនឡើង ៧.៤២% ភ្ញៀវទេសចរអន្តរជាតិ មានចំនួនសរុប
១១,៨៤៣នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០២៣ មានចំនួនសរុប ៧,៨១៥នាក់, កើនឡើង ៥១.៥៤%។

ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តរតនគិរីប្រមូលបានថវិកាជិត១១លានដុល្លារកន្លះ

ប្រភពដដែលបន្តថា ក្នុងចំនួនភ្ញៀវទេសចរខាងលើ គិតជាមធ្យមស្នាក់នៅ២យប់១ថ្ងៃ និងចំណាយជាមធ្យមរបស់ភ្ញៀវទេសចរម្នាក់ ៣៥ដុល្លារ ។ ដូច្នេះភ្ញៀវទេសចរ៣២៦,៦៧៤ នាក់ ចំណាយអស់ចំនួន ១១,៤៣៣,៥៩០ ដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នវិស័យទេសចរណ៍នៅក្នុងខេត្តរតនគិរីកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងនោះមានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលមកទស្សនាជាបន្ដបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ស្របពេលដែលមានកំណើនភ្ញៀវទេសចរ ប្រជាពលរដ្ឋក៏ទទួលបានផលប្រយោជន៍ច្រើន ព្រោះវិស័យទេសចរណ៍អាចជួយលើកកម្ពស់ជីវភាពគ្រួសាររបស់គាត់ឱ្យល្អប្រសើរជាងមុន។ ទន្ទឹម នឹងនេះ ក៏ជួយច្រើនដល់សេដ្ឋកិច្ចជាតិផងដែរ៕

ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តរតនគិរីប្រមូលបានថវិកាជិត១១លានដុល្លារកន្លះ