Close

លោក Conor Nestor សរសើរ លោក ទុំ សារ៉ាយ ជាគ្រូបង្វឹកកំពូលម្នាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
លោក Conor Nestor សរសើរ លោក ទុំ សារ៉ាយ ជាគ្រូបង្វឹកកំពូលម្នាក់ លោក Conor Nestor សរសើរ លោក ទុំ សារ៉ាយ ជាគ្រូបង្វឹកកំពូលម្នាក់

គ្រូបង្វឹកបឹងកេត លោក Conor Nestor បានសរសើរថា គ្រូបង្គោល ក្រុម​បាល់ទាត់​អាយ​ អេស​ អាយ​ ដង្កោ​សែន​ជ័យ​ លោក​ ទុំ សារ៉ាយ ជាគ្រូបង្វឹកកំពូលម្នាក់នាបច្ចុប្បន្ន ព្រោះថាតែងតែរៀបចំក្រុមបានល្អ និងមានភាពបត់បែនទៅតាមទម្រង់លេងខុសប្លែកពីគ្នាក្នុងការប្រកួត។

ការសរសើរបែបនេះ ធ្វើ​ឡើង​ មុនពេល បឹងកេត ត្រូវទៅសួរសុខទុក្ខ អាយ អេស អាយ ដង្កោសែនជ័យ ក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ (ថ្នាក់ជាតិ) នៅល្ងាចនេះ នាកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ​ បានបន្ថែម​ថា ក្រុម អាយ អេស អាយ មានភាពស្រដៀងគ្នាខ្លះក្រោមការដឹកនាំរបស់លោក John Claude ដូចជាវិន័យ និងសមត្ថភាពប្រឹងប្រែងលេងបាល់ទាត់ក្នុងកម្រិតល្អមួយ។ បែបណាក្ដី លោក Conor បញ្ចេញទស្សនៈថា “បឹងកេត​ រីករាយចំពោះការមកដល់វគ្គ ៨ក្រុម និងមានការគិតវិជ្ជមាន​ សម្រាប់ការបញ្ចប់រដូវកាលរបស់ពួកយើង”

លោក Conor Nestor សរសើរ លោក ទុំ សារ៉ាយ ជាគ្រូបង្វឹកកំពូលម្នាក់

អតីតគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង​ បង្ហើបថា កីឡាកររបស់លោក​ ដែលស្ថិតក្នុងបញ្ជីរបួសមានខ្សែការពារ Alex Baker, Stefan Golubović, ថា ច័ន្ទរិទ្ធី និងចាន់ វឌ្ឍនាកា។

លោក Conor យល់ឃើញថា ការប្រកួតថ្មីៗនេះ អាយ អេស អាយ ដង្កោសែនជ័យ មិនមានកីឡាករពេញជើងល្អ ប៉ុន្តែការប្រកួតនៅថ្ងៃពុធនេះ ក្រុមរបស់លោក ទុំ សារ៉ាយ អាចនឹងមាន Louis Willy Ndongo និង ហាវ សុខនេត្រ ដែលសុទ្ធតែផ្ដល់ការគំរាមកំហែងខ្ពស់ដល់ក្រុមរបស់លោក។ អ្វីដែលពិសេសជាងនេះ គឺការលេងបាល់ Set Piece និងការកាត់ចេញពីស្លាបសងខាង (Crosses)។ ពួកគេ គឺក្រុមទាំងមូលលេងដោយមានថាមពល ហើយគូប្រជែងពិបាកយកឈ្នះណាស់នៅ AIA Stadium។ ដូច្នេះ ពួកយើងមានតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព»។ បុរសវ័យ ៤០ ឆ្នាំពន្យល់បែបនេះ។

គួរបញ្ជាក់ថា​ ក្នុងថ្ងៃជាមួយគ្នានោះដែរ គិរីវង់សុខសែនជ័យ បើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍​ ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ១៥:៣០ នាទីរសៀល មុន កងយោធពលខេមរភូមិន្ទ ជួប វិសាខា នៅស្ដាតចាស់ វេលាម៉ោង ៦:០០ នាទីល្ងាច និងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ណាហ្គាវើលដ៍ ទទួល ភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ វេលាម៉ោង ៦:០០ នាទីល្ងាច ផងដែរ៕

លោក Conor Nestor សរសើរ លោក ទុំ សារ៉ាយ ជាគ្រូបង្វឹកកំពូលម្នាក់

អត្ថបទទាក់ទង