Close

Real Madrid ទំលាក់ Man City កក់កៅអីទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយ Champions League

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:41 am កីឡា
Real Madrid ទំលាក់ Man City កក់កៅអីទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយ Champions League Real Madrid ទំលាក់ Man City កក់កៅអីទៅកាន់វគ្គ ១៦ក្រុម ចុងក្រោយ Champions League

កាលពីយប់ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti បានទំលាក់ក្រុមមេឃខៀវ Manchester City របស់លោក Pep Guardiola ក្នុងវគ្គ Play-off ដើម្បីកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League។

កាលពីយប់មិញនេះ ក្រុមស្ដេចស Real Madrid បានយកឈ្នះ ក្រុម Manchester City ក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Santiago Bernabéu។ ៣គ្រាប់របស់ Real Madrid រកបានដោយខ្សែប្រយុទ្ធ Kylian Mbappé ម្នាក់ឯង ពោលគឺរកបាន Hat-trick ខណៈ១គ្រាប់លោងចិត្តរបស់ Man City រកបានដោយ Nico Gonzales ។

តាមរយៈលទ្ធផលនេះ គឺក្រុមស្ដេចស Real Madrid បានដឹកដៃក្រុម Dortmund, PSG និង Juventus ដែលទើបតែយកឈ្នះគូប្រកួតរៀងខ្លួន ទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League។

Real Madrid ទំលាក់ Man City កក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League

ចំពោះក្រុមដែលឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ មានដូចជា Liverpool, Barcelona, Arsenal, Inter Milan, Atletico Madrid, Bayern Leverkusen, Lille , Aston Villa, FC Bayern Münich, Benfica, Feyenoord, Club Brugge Real Madrid, Dortmund, PSG និង Juventus ។

គួររំលឹកថា ការប្រកួត 𝗨𝗖𝗟 សម្រាប់រដូវកាលនេះ មានភាពខុសប្លែកពីសព្វដង ពោលគឺមិនមានការប្រកួតជម្រុះតាមពូល ដើម្បីយក ២ក្រុមទៀតឡើយ ដោយត្រូវប្រកួតសន្សំពិន្ទុគ្រប់ក្រុម ហើយឆ្នាំនេះ មានរហូតដល់ទៅ ៣៦ក្រុមចូលរួម។ ក្រុមនីមួយៗប្រកួតតែ ៨ប្រកួតប៉ុណ្ណោះ ដោយត្រូវលេង ៤ប្រកួតក្នុងដី និង ៤ប្រកួតក្រៅដី ហើយពិន្ទុ គ្រាប់បាល់ គ្រាប់ចំណេញ គ្រាប់ទាត់គេ គ្រាប់គេទាត់ចូល គឺបូករួមគ្នាទាំងអស់ដូចការប្រកួតលីគ បើទោះបីជាមានប៉ះក្រុមផ្សេងៗគ្នា ឬក្រុមដូចគ្នាក៏ដោយ។

Real Madrid ទំលាក់ Man City កក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League

បន្ទាប់ពីការប្រកួត ៨លើក ក្រុមមានពិន្ទុច្រើន ចាប់ពីលេខ១ ដល់លេខ៨ គឺត្រូវឡើងទៅវគ្គ ១៦ក្រុមបន្តស្វ័យប្រវត្តិ ចំណែកពីក្រុមលេខ ៩ដល់ ២៤ ត្រូវប្រកួត 𝗣𝗹𝗮𝘆 𝗼𝗳𝗳 ដើម្បីរក ៨ក្រុមទៀតឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយ។

គួរបញ្ជាក់ថា គួរបញ្ជាក់ថា ពានរង្វាន់ UEFA Champion League គឺជាពានរង្វាន់កំពូលនៅអឺរ៉ុប និងល្បីល្បាញបំផុតលើពិភពលោក ដោយបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេ សរុប ១៥ដង ៕

Real Madrid ទំលាក់ Man City កក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League

អត្ថបទទាក់ទង