រកឃើញក្រុមខ្លាំងទាំង៨ ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ម្សិលមិញនេះ ការប្រកួតពានរង្វានសម្តេចតេជោ ហ៊ុនសែន ថ្នាក់ជាតិលើកទី១៨ ឆ្នាំ២០២៥ បានបញ្ចប់វគ្គ ១/៨ ផ្ដាច់ព្រ័ត្រហើយ ដោយក្នុងនោះ ក្រុមដែលឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ សុទ្ធតែមកពីលីគកំពូលកម្ពុជា។
ក្នុងការប្រកួតម្សិលមិញនេះ ក្រុមខ្លាំងដែលមកពីលីគកំពូលកម្ពុជា សុទ្ធតែទទួលបានជ័យជំនះរៀងៗខ្លួន ស្របពេលដែលក្រុមដែលឡើងមកពីថ្នាក់ខេត្តសុទ្ធតែបរាជ័យ និងហាលអាវត្រឹមវគ្គនេះ។
ចំពោះក្រុមដែលឡើងទៅកាន់វគ្គបន្តមានដូចជា៖ បឹងកេត, ព្រះខ័នរាជស្វាយរៀ, វិសាខា , អាយ អេស អាយ ដង្កោសែនជ័យ, ណាហ្គាវើលដ៍, គិរីវង់សុខសែនជ័យ, ភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទ។
កាលវិភាគការប្រកួតវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) ៖
– អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ បឹងកេត
– ណាហ្គាវើលដ៍ ប៉ះ ភ្នំពេញក្រោន
– កងយោធពលខេមរភូមិន្ទ ប៉ះ វិសាខា
– គិរីវង់សុខសែនជ័យ ប៉ះ ព្រះខ័នរាជស្វាយរៀង ។
គួរបញ្ជាក់ថា កាលពីរដូវកាលមុន ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីបានយកឈ្នះ ភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រ៕