Close

AFC បើកភ្លៀងខៀវ ឲ្យ ព្រះខ័នរាជស្វាយរៀង ប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួត AFC Challenge League វគ្គ ៨ក្រុមចុងក្រោយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
AFC បើកភ្លៀងខៀវ ឲ្យ ព្រះខ័នរាជស្វាយរៀង ប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួត AFC Challenge League វគ្គ ៨ក្រុមចុងក្រោយ AFC បើកភ្លៀងខៀវ ឲ្យ ព្រះខ័នរាជស្វាយរៀង ប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួត AFC Challenge League វគ្គ ៨ក្រុមចុងក្រោយ

នៅទីបំផុត! ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានប្រកាសជាផ្លូវការថា ការប្រកួតពានរង្វាន់ AFC Challenge League វគ្គ ៨ក្រុមចុងក្រោយប្រកួតរបស់ពួកគេ នឹងលេងនៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីទទួលបានការអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ហៅកាត់ថា AFC។

កាលពីយប់ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ម្សិលមិញនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសថា៖« បន្ទាប់ពីទទួលបានការយល់ព្រមពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ព្រះខ័នរាជស្វាយរៀង សូមជូនដំណឹងដល់អ្នកគាំទ្រទាំងអស់គ្នាថា យើងនឹងប្រើប្រាស់ ពហុកីឡាដ្ឋានជាតិមរតកតេជោ ( ពហុកីឡដ្ឋានជាតិ National Sports Complex ) សម្រាប់ការប្រកួតរបស់យើងក្នុងពានរង្វាន់ AFC Challenge League 2024/2025 »។

មែនទែនទៅ នេះជាលើកដំបូងហើយ ដែលកីឡដ្ឋានមួយដ៏ប្រណិតរបស់កម្ពុជា មួយនេះ ទទួលការ ការប្រកួតផ្លូវការ បន្ទាប់ពីដាំស្មៅមកវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

AFC បើកភ្លៀងខៀវ ឲ្យ ព្រះខ័នរាជស្វាយរៀង ប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ
សម្រាប់ការប្រកួត AFC Challenge League វគ្គ ៨ក្រុមចុងក្រោយ

គួររំលឹកថា កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ បានអញ្ជើញទទួលជួបពិភាក្សាជាមួយនឹងប្រតិភូក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលដឹកនាំដោយ លោក Christopher Grant អ្នកចាត់ការទូរទៅក្លឹប ដើម្បីពិភាក្សាលើការរៀបចំការប្រកួតបាល់ទាត់ ក្នុងក្របខណ្ឌ AFC CHALLENGE LEAGUE។

ដូច្នេះ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាម្ចាស់ផ្ទះសម្រាប់ការប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ប្រកួតទល់នឹងក្រុម Shan United របស់មីយ៉ាន់ម៉ា ក្នុងជើងទី១ នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២៥ មុនពេលហោះទៅកាន់ទឹកដី Shan United នៅជើងទី២។

បច្ចុប្បន្ន ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងកាន់កាប់ទឹកប្រាក់ ២០ម៉ឺនដុលា្លររួចមកហើយ ពោលគឺការចូលរួមប្រកួតវគ្គចែកពូល ទទួលបាន ១០ម៉ឺនដុល្លារ, កក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ទទួលបាន ៨ម៉ឺនដុល្លារ និងឈ្នះ ១ប្រកួត នៅវគ្គចែកពូល ទទួលបាន ២ម៉ឺនដុល្លារ។ ក្រុមដែលឈ្នះជើងឯក នឹងទទួលបាន ១លានដុល្លារ ខណៈជើងឯករង ទទួលបាន ៥០ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ជាពហុកីឡាដ្ឋានធំបំផុតរបស់កម្ពុជា គ្របដណ្តប់លើផ្ទៃដី ជាង១៦ហិកតា ផ្ទៃដីសាងសង់ប្រមាណ ៨ម៉ឺនម៉ែត្រការ៉េ ចំណាយថវិកាប្រមាណ ១៦០លានដុល្លា ពហុកីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់៕

AFC បើកភ្លៀងខៀវ ឲ្យ ព្រះខ័នរាជស្វាយរៀង ប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ
សម្រាប់ការប្រកួត AFC Challenge League វគ្គ ៨ក្រុមចុងក្រោយ

អត្ថបទទាក់ទង