Close

ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង PABLO AUGUSTO ត្រូវបន្តសម្រាកយ៉ាងតិច ៦សប្តាហ៍ ដើម្បីស្តារនីតិសម្បទា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង PABLO AUGUSTO ត្រូវបន្តសម្រាកយ៉ាងតិច ៦សប្តាហ៍ ដើម្បីស្តារនីតិសម្បទា ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង PABLO AUGUSTO ត្រូវបន្តសម្រាកយ៉ាងតិច ៦សប្តាហ៍ ដើម្បីស្តារនីតិសម្បទា

កាលពីល្ងាចថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសថា ខ្សែប្រយុទ្ធម្ចាស់អាវលេខ៨ របស់ខ្លួនកីឡាករសញ្ជាតិប្រេស៊ីល Pablo Augusto Servo de Carvalho វ័យ ២៨ឆ្នាំ នឹងបន្តអវត្តមានយ៉ាងតិច៦សប្តាហ៍ទៀត ដើម្បីស្តារនីតិសម្បទា។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្លិបការពារដំណែងជើងឯកមួយនេះ៖
« យើងសូមជូនដំណឹងដល់អ្នកគាំទ្រទាំងអស់គ្នាថា #8 Pablo កំពុងស្ថិតក្រោមការស្តារនីតិសម្បទាសម្រាប់របួសរបស់គាត់ ដោយត្រូវការរយៈពេលយ៉ាងតិច៦សប្តាហ៍។ កីឡាករ Matheus នឹងជំនួស Pablo សម្រាប់ការប្រកួតដែលនៅសល់ក្នុងលីគកំពូលកម្ពុជា។ ប៉ុន្តែ #8 Pablo នៅតែជាកីឡាកររបស់យើង ហើយគាត់នឹងចូលរួមក្នុងប្រកួតក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ពានរង្វាន់ AFC Challenge League»។

ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង PABLO AUGUSTO ត្រូវបន្តសម្រាកយ៉ាងតិច៦សប្តាហ៍ ដើម្បីស្តារនីតិសម្បទា

កីឡាករ Pablo Augusto Servo de Carvalho គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ព្រះខ័នរាជស្វាយរៀង ហើយធ្លាប់ត្រូវបាន ASEAN United FC ចាត់ទុកថា ជាកីឡាករដ៏គ្រោះថ្នាក់មួយរូបផងដែរ។ Pablo បានសហការគ្នាយ៉ាងល្អនៅតំបន់ប្រយុទ្ធខាងលើរបស់ព្រះខ័នរាជស្វាយរៀង ជាមួយកីឡាករ Christian Roque, BOUNKONG BOUNPHACHAN និងកីឡាករ
SILVA GABRIELEIRO។ បច្ចុប្បន្ន Pablo រកបានគ្រាប់បាល់ចំនួន ១២គ្រាប់ នៅលីគកំពូលកម្ពុជា។

គួររំលឹកថា កាលពីល្ងាច ថ្ងៃ សុក្រ ទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ ក្រុមព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មី សញ្ជាតិប្រេស៊ីល កីឡាករ Breno Caetano ពីក្លិប Centro Atlético Fénix នៃលីគលំដាប់ទី២ ប្រទេសអ៊ុយរូហ្គាយ។ កីឡាករសញ្ជាតិប្រេស៊ីល រូបនេះ មានវ័យ ២៧ឆ្នាំ កម្ពស់ ១.៧៧ម៉ែត្រ មានបទពិសោធច្រើននៅប្រទេសប្រេស៊ីល និងអ៊ុយរូហ្គាយ។

Breno ធ្លាប់លេងនៅក្រុម Centro Atlético Fénix នៅចន្លោះឆ្នាំ២០១៧ ដល់២០២០ ហើយបានលេងឲ្យក្លិបជាច្រើននៅប្រទេសប្រេស៊ីល ចាប់ពីឆ្នាំ២០២០ ដល់២០២៣ ហើយបាលវិលត្រឡប់ទៅក្លិប Centro Atlético Fénix វិញ ក្នុងរដូវកាល ២០២៣-២៤ មុនពេលចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង៕

ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង PABLO AUGUSTO ត្រូវបន្តសម្រាកយ៉ាងតិច៦សប្តាហ៍ ដើម្បីស្តារនីតិសម្បទា

អត្ថបទទាក់ទង