Close

ក្រុមហ៊ុនអាមេរិកមួយចង់វិនិយោគក្នុងវិស័យផលិតឧបករណ៍បរិក្ខារពេទ្យនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
ក្រុមហ៊ុនអាមេរិកមួយចង់វិនិយោគក្នុងវិស័យផលិតឧបករណ៍បរិក្ខារពេទ្យនៅកម្ពុជា ក្រុមហ៊ុនអាមេរិកមួយចង់វិនិយោគក្នុងវិស័យផលិតឧបករណ៍បរិក្ខារពេទ្យនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Kenpax ដែលជាក្រុមហ៊ុនផ្គត់ផលិតផលដល់ក្រុមហ៊ុនចែកចាយឧបករណ៍បរិក្ខារពេទ្យ Mckesson របស់សហរដ្ឋអាមេរិក និងអឺរ៉ុប បានបង្ហាញពីផែនការពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។

ផែនការនេះ ត្រូវបានបង្ហាញនៅថថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារក្រុមហ៊ុន Kenpax ដែលកិច្ចប្រជុំ នេះដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពី លោកកុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

ក្រុមហ៊ុនអាមេរិកមួយចង់វិនិយោគក្នុងវិស័យផលិតឧបករណ៍បរិក្ខារពេទ្យនៅកម្ពុជា

បើតាមក្រសួងសុខាភិបាល កិច្ចពិភាក្សាបានស្វែងរកធាតុចូលបន្ថែមអំពីគម្រោងពង្រីកបន្ថែម និងការបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យថ្មីមួយទៀតនៅកម្ពុជា។

នាឱកាសនេះ លោកឧបនាយរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគក្នុងវិស័យផលិតឧបករណ៍បរិក្ខារពេទ្យនៅកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីការគាំទ្រ និងការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យនេះ។

ចំណែក លោក កុយ វ៉ាន់នី កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានពាំនាំការគាំទ្រពីលោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល នូវគម្រោងវិនិយោគនេះ ដើម្បីជំរុញផលិតកម្មផលិតផលសុខាភិបាលក្នុងស្រុកបន្ថែមទៀត៕

ក្រុមហ៊ុនអាមេរិកមួយចង់វិនិយោគក្នុងវិស័យផលិតឧបករណ៍បរិក្ខារពេទ្យនៅកម្ពុជា

អត្ថបទទាក់ទង