Real Madrid វាយបកយកឈ្នះ Man City នៅចុងម៉ោង
កាលពីយប់ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមអធិរាជ្យស Real Madrid ក្នុងនាមជាម្ចាស់ការពារដំណែងជើងឯក បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ មេឃខៀវ Manchester City ដោយលទ្ធផល ៣-៣ ក្នុងការប្រកួតជើងទី១ នៃវគ្គ Play-off ក្នុងក្របខ័ណ្ឌ Champions League ដើម្បីប្រជែងយកកៅអីមួយទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
ការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន Etihad ប្រទេសអង់គ្លេស ខ្សែប្រយុទ្ធ Erling Haaland បានបើកការនាំមុខមុនឲ្យម្ចាស់ផ្ទះនៅនាទី១៩ ក្នុងវគ្គទី១។ លុះចូលដល់វគ្គទី២ នៅនាទី៦០ ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតគ្រាប់បាល់តាមស្មើ ១-១។ ភាពរីករាយរបស់ម្ចាស់ផ្ទះបានកើតឡើងម្ដងទៀត បន្ទាប់ពី Haaland បានស៊ុតគ្រាប់បាល់ប៉េណាល់ ជួយ Man City នាំមុខ ២-១ យ៉ាងណាសំឡេងហោកញ្រ្ជៀវប្រែជាស្ងប់សង្ងាត់ ក្រោយពេល Brahim Diaz ស៊ុតបញ្ចូលទីលើអតីតក្លឹបរបស់គាត់ ជួយ Real Madrid តាមស្មើក្នុងលទ្ធផល ២-២ ។
លុះជិតចប់ការប្រកួទៅហើយ ក្រុមដែលមានរហស្សនាមថា អធិរាជចុងម៉ោង(Real Madrid ) នៅតែបង្ហាញពីភាពខ្លាំងរបស់ខ្លួន ដោយខ្សែបម្រើអង់គ្លេស Jude Bellingham បានស៊ុតគ្រាប់បាល់ជ័យជម្នះ នៅនាទី៩០+ ជួយឲ្យ Real Madrid យកឈ្នះ Man City ៣-២។
ក្នុងការប្រកួតនេះ Vinicius Jr គឺកីឡាករដ៏សំខាន់ក្នុងការស៊ុតបញ្ចូលទីចុងក្រោយរបស់ Real ដែលធ្វើឱ្យគាត់ទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំការប្រកួត ឬ Man Of The Match។ ម្ចាស់ពានរង្វាន់ FIFA Best 2024 រូបនេះ បានស៊ុតបាល់បញ្ចូលទី និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត បាន ១៥ដង ក្នុងចំណោម ១៧ប្រកួតចុងក្រោយ នៃក្របខ័ណ្ឌ Champions League របស់គេ។
ប៉ុន្តែមុនពេលការប្រកួត អ្នកគាំទ្រនៅ Etihad បានព្យួរបដាដ៏ធំមួយជាមួយនឹងរូប Rodri ទទួលពាន Ballon d’Or 2024 នៅពេលដែល Vinicius គិតថា គាត់នឹងឈ្នះពានរង្វាន់នេះ។ បដាសរសេរថា “ឈប់យំទៅ” ។ ក្នុងអំឡុងពេលប្រកួត Vinicius បន្តត្រូវបានអ្នកគាំទ្រ Man City ចំអកថា “តើ Ballon d’Or របស់អ្នកនៅឯណា? យ៉ាងណា Vinicius មិនបាននិយាយអ្វីទាំងអស់ ប៉ុន្តែបានចង្អុលទៅនិមិត្តសញ្ញានៃពានរង្វាន់ European Cup និង Champions League ចំនួន ១៥ដង នៅលើអាវរបស់ Real Madrid។
កាលពីយប់មិញនេះ គ្រាប់បាល់ទាំងពីរគ្រាប់របស់ Haaland កាលពីយប់មិញ បានជួយឲ្យរូបគេលើសកំណត់ត្រារបស់ Sergio Aguero ក្នុងក្របខ័ណ្ឌ Champions League ដែលស៊ុតបានចំនួន ៤៩គ្រាប់ ។
Man City បានអនុញ្ញាតឱ្យ Real ស៊ុតបាន ២០ដង ក្នុងការប្រកួតនេះ ដែលនេះ គឺជាការស៊ុតច្រើនបំផុតរបស់ក្រុមភ្ញៀវ នៅឯ Etihad ក្រោមការដឹកនាំរបស់លោក Guardiola ខណៈ Man City ក្នុងនាមជាម្ចាស់ផ្ទះ ស៊ុតបានតែ ១១ជើងប៉ុណ្ណោះ ហើយមិនបានបង្កើតឱកាសគ្រោះថ្នាក់ណាមួយ ក្រៅពីការស៊ុតបញ្ចូលទី២ គ្រាប់នោះទេ ដោយមួយគ្រាប់ជាបាល់ដាច់មាត់ និងមួយទៀតជាបាល់ប៉េណាល់ទី ស្របពេលដែល Real បានបង្កើតឱកាសល្អជាច្រើន៕