Close

សូមអបអរសាទរ! កូនផ្សោតកើតថ្មី ១ក្បាលទៀតនៅអន្លង់ជ្រោយបន្ទាយខេត្តក្រចេះ

ដោយ៖ Chhan Sreyka ​​ | 10 ម៉ោងមុន ព័ត៌មានជាតិ
សូមអបអរសាទរ! កូនផ្សោតកើតថ្មី ១ក្បាលទៀតនៅអន្លង់ជ្រោយបន្ទាយខេត្តក្រចេះ សូមអបអរសាទរ! កូនផ្សោតកើតថ្មី ១ក្បាលទៀតនៅអន្លង់ជ្រោយបន្ទាយខេត្តក្រចេះ

ក្រចេះ​ ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផល និងអង្គការ WWF-កម្ពុជា វេលាម៉ោង៣:២០នាទីរសៀល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

បើតាម អង្គការ WWF-កម្ពុជា កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៨ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការ WWF-កម្ពុជា សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ៕

សូមអបអរសាទរ! កូនផ្សោតកើតថ្មី ១ក្បាលទៀតនៅអន្លង់ជ្រោយបន្ទាយខេត្តក្រចេះ

អត្ថបទទាក់ទង