Close

ផលិតផលជាង ២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់ ៨០% ក្នុងពិព័រណ៍ Cambodia Annual Mega Sales នៅចុងសប្តាហ៍នេះ

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
ផលិតផលជាង ២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់ ៨០% ក្នុងពិព័រណ៍ Cambodia Annual Mega Sales នៅចុងសប្តាហ៍នេះ ផលិតផលជាង ២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់ ៨០% ក្នុងពិព័រណ៍ Cambodia Annual Mega Sales នៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ ផលិតផលជាង ២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់ ៨០% ក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Annual Mega Sales 2025 របស់ក្រុមហ៊ុន KHB Events  ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧-១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខដ៏ខ្លីនេះ នៅសាលពិព័រណ៍កោះពេជ្រ។

មហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sale 2025 រយៈពេល ៣ថ្ងៃនេះ  ត្រូវបានរំពឹងថា នឹងមានការចូលរួមពីសំណាក់អតិថិជនសក្តានុពលយ៉ាងហោចណាស់ជាង ១០ ម៉ឺននាក់ ហើយវានឹងក្លាយទៅជាពេលវេលាដ៏រីករាយសម្រាប់អ្នកទិញមកពីជុំវិញរាជធានីភ្នំពេញដើម្បីទទួលយកនូវទំនិញដែលមានគុណភាពល្អៗ និងតម្លៃសមរម្យព្រមទាំងបញ្ចុះតម្លៃរហូតដល់ ៨០% ផងដែរ។

ក្រុមហ៊ុន KHB Events ដែលជាក្រុមហ៊ុនរៀបចំមហាព្រឹត្តិការណ៍នេះ និងមានបទពិសោធជាង១០ឆ្នាំលើការរៀបចំពិព័រណ៍ជាច្រើន  បានខិតខំយ៉ាងខ្លាំងក្នុងការធ្វើឲ្យព្រឹត្តិការណ៍នេះក្លាយទៅជាឱកាសសម្រាប់បណ្តាក្រុមហ៊ុនអាជីវកម្មនានាក្នុងការដាក់តាំងបង្ហាញទីផ្សារ ឬដាក់លក់ផលិតផលបញ្ចុះតម្លៃរបស់ខ្លួនឲ្យបានកាន់តែច្រើនបន្ថែមទៀតសម្រាប់ពេលវេលានាដើមឆ្នាំ២០២៥នេះ។

ផលិតផលជាង២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ក្នុងពិព័រណ៍ Cambodia Annual Mega Sales នៅចុងសប្តាហ៍នេះ

លោក Tim Vutha  ប្រធានគ្រប់គ្រងក្រុមហ៊ុន KHB Events បានលើកឡើងថា ការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍  Cambodia Annual Mega Sales 2025  នៅពេលនេះ គឺជាផ្នែកមួយនៃការជួយធ្វើទីផ្សារឱ្យទូលំទូលាយ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើនឡើងវិញ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩។

លោកបន្ថែមថា ការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍  Cambodia Annual Mega Sales 2025 នៅថ្ងៃទី ១៧-១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខដ៏ខ្លីនេះ នឹងជួយលក់នូវផលិតផលរបស់ម្ចាស់អាជីវកម្ម ដែលនៅសល់ច្រើន អាចលក់លាងឃ្លាំងរបស់ខ្លួន ។

ទាក់ទិននឹងព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sales 2025 លោក  ផល សុខចំរើន នាយកប្រតិបតិ្ដរងទីផ្សារ ធនាគារ អេស៊ីលីដា ដែលជាក្រុមហ៊ុនស្ព័នស័រ Diamond ក្នុងកម្មវិធីនេះ បានឱ្យដឹងថា មហាព្រឹត្តិការណ៍ពិព័រណ៍លំដាប់ថ្នាក់ជាតិនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យដំណើរការល្អឡើងវិញ តាមរយៈការចំណាយលុយទិញផលិតផលរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋនាឱកាសនោះ។

លោកបន្តថា ជាងនេះទៅទៀតមហាព្រឹត្តិការណ៍នេះ ក៏នឹងរួមចំណែកជួយដល់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន ជួបគ្នាជាមួយអតិថិជនដោយផ្ទាល់ផងដែរ។

ផលិតផលជាង២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ក្នុងពិព័រណ៍ Cambodia Annual Mega Sales នៅចុងសប្តាហ៍នេះ

ទាក់ទិននឹងបញ្ហានេះដែរ លោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់ (AJF)ក៏បានទទួលស្គាល់ដែរថា  ការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ពាណិជ្ជកម្មគឺឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសជាព្រឹត្តិការណ៍ប្រមូលផ្តុំនូវម្ចាស់អាជីវកម្ម និងមុខទំនិញព្រមទាំងផលិតផលជាច្រើនប្រភេទលក់ជូនអ្នកចូលរួម។

ចំណែក លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរឹនស៍ ដែលជាក្រុមហ៊ុនស្ព័នស័រលំដាប់ Gold ក្នុងកម្មវិធីនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ទាក់ទងនឹងការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sales ដ៏ធំ ប្រចំាដើមឆ្នាំ២០២៥ នេះយ៉ាងដូច្នេះថា៖« ក្នុងនាម ជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកមួយដ៏ធំជាងគេ និងចំណាស់ជាងគេ ហ្វតតេ គ្រុប តែងតែងមានវត្តមានចូលរួមរាល់សកម្មភាពនានាដែលរៀបចំឡើងក្នុងន័យជួយផ្សព្វផ្សាយ និងជ្រោមជ្រែងដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសតាមរយៈការបព្រ្ជាបព័ត៌មានស្តីពីសារៈសំខាន់នៃការការពារទ្រព្យសម្បត្តិ និងមនុស្សជាទីស្រឡាញ់តាមរយៈធានារ៉ាប់រង»។

លោកបន្តថា «ហ្វតតេ មានកិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយយើងជឿជាក់យ៉ាងមុតមាំថា អ្នកចូលរួមទំាងអស់នឹងទទួលបានការកម្សាន្ត ភាពសប្បាយរីករាយ ក៏ដូចជាអត្ថប្រយោជន៍ ចំណេះដឹង និងបទពិសោធន៍ល្អៗជាច្រើនពីកម្មវិធីនេះ ជាពិសេសពីស្តង់ ហ្វតតេ ទាក់ទងនឹងអត្ថប្រយោជន៍ និងការទទួលបានសំណាញ់ការពារហិរញ្ញវត្ថុសម្រាប់ខ្លួនគាត់ របស់ជាទីស្រឡាញ់ រួមទំាងក្រុមគ្រួសាផងដែរ»។

ផលិតផលជាង២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ក្នុងពិព័រណ៍ Cambodia Annual Mega Sales នៅចុងសប្តាហ៍នេះ

ជាមួយគ្នានោះ លោក គង់ វិចិត្រា  ស្ថាបនិក និងជានាយកអង្គការកុមារពិការកម្ពុជា ដែលបានសហការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Annual Mega Sales 2025 ជាមួយ ក្រុមហ៊ុន KHB Event  បានចាត់ទុកព្រឹត្តិការណ៍នេះ មានសារៈសំខាន់ និងល្អបំផុត ក្នុងការជួយដល់ម្ចាស់ក្រុមហ៊ុន ឬម្ចាស់ផលិតផលក្នុងការលក់ផលិតផលលាងឃ្លាំងរបស់ពួកគេនៅដើមឆ្នាំ នេះ និងបានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួនទៅកាន់អតិថិជនដោយផ្ទាល់ផងដែរ។

ចំណែក លោក សាន សុផាត អនុប្រធានគ្រប់គ្រងថ្នាលបច្ចេកវិទ្យាទីផ្សារនិរន្តរ៍  ដែលជាក្រុមហ៊ុន៊ឧបត្ថម្ភ Gold ក្នុងកម្មវិធីនេះ បានលើកឡើងថា ថ្នាលបច្ចេកវិទ្យាទីផ្សារនិរន្តរ៍  ជាស្ថាប័នបណ្តុំទៅដោយអ្នកលក់ និងអ្នកទិញ ព្រមទាំងប​ង្កើតឱកាសដល់ការបម្លែងអាជីវកម្មទៅកាន់ប្រព័ន្ធឌីជីថលតាមរយៈការផ្សព្វផ្សាយដែលអាចឱ្យពិភពលោកបានមើលឃើញពីសេវាកម្ម និង ផលិតផលរបស់អ្នកលក់ នៅលើ Platform និងជាដៃគូរសហការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Annual Mega Sales 2025 របស់ ក្រុមហ៊ុន KHB Events។

លោក សាន សុផាត បន្តថា ការចូលរួមនៅក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍នេះ បន្ទាប់ពីមើលឃើញម្ចាស់អាជីវកម្ម និងសហគ្រាសមួយចំនួន បានអនុវត្តទៅតាមទីផ្សារប្រពៃណី និងក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្ម ឬ សហគ្រាសដែលបានចូលរួមនៅក្នុងមហាព្រឹត្តិការណ៍នេះ បម្លែង អាជីវកម្មរបស់ខ្លួនឡើងមកកាន់ប្រព័ន្ធឌីជីថល ជាមួយថ្នាលបច្ចេកវិទ្យានិរន្តរ៍។ ផលិតផលជាង២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ក្នុងពិព័រណ៍ Cambodia Annual Mega Sales នៅចុងសប្តាហ៍នេះ

លោកសង្កត់ធ្ងន់ទៀតថា ក្រៅពីនេះ ក្នុងនាមជាដៃគូររៀបចំ  «និរន្តរ៍» សម្លឹងមើលឃើញថា ទាំងអ្នកចូលរួម និងជួលស្តង់លក់ដូរ ដែលរំពឹងថា មានអ្នកចូលរួមប្រមាណជាង ១០ម៉ឺននាក់ នោះ គឺជាឱកាស មួយក្នុងការផ្សព្វផ្សាយព័ត៌មាន និងធ្វើ  ឱ្យគេកាន់តែស្គាល់ ពី«និរន្តរ៍»គឺជាអ្វី  និងទទួលបានផលប្រយោជន៍អ្វីខ្លះពី«និរន្តរ៍» ហើយ«និរន្តរ៍» នឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ ទៅកាន់អ្នកចូលរួមតាំងពិព័រណ៍ និងនៅថ្ងៃក្រោយនឹងអាចក្លាយជាដៃគូអាជីវកម្ម នៅលើថ្នាលបច្ចេកវិទ្យាទីផ្សារ «និរន្តរ៍»។

លោកសង្កត់ទៀតថា « បើពួកគាត់ប្រើយុទ្ធសាស្ត្ររបស់គាត់ដូចសព្វថ្ងៃ អ្នកលក់របស់គាត់ គឺរីកចំរើនតាមរបៀបរបស់គាត់ ប៉ុន្តែ ខ្ញុំនិយាយក្នុងនាមជាអ្នករៀបចំទីផ្សារអនឡាញ ខ្ញុំចង់ឱ្យពួកគាត់ពង្រីសក្តានុពលទីផ្សារបស់គាត់ឱ្យកាន់តែទូលំទូលាយ ពីព្រោះទស្សនវិស័យទីផ្សារនិរន្តរ៍ គឺ ចង់ឃើញម្ចាស់អាជីវកម្ម ទាំងអស់មិនថា នៅក្នុងស្រុកខ្មែរនិងក្រៅស្រុកទាំងអស់ បម្លែងអាជីវកម្មរបស់គាត់ឡើងមកអនឡាញ ហើយជួយប្រម៉ូត ផលិតផលនៅក្នុងស្រុក ដូចជាកសិកម្ម​ក្តី សិប្បកម្មក្តី និងផលិតផលផ្សេងទៀត»​។
ផលិតផលជាង២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ក្នុងពិព័រណ៍ Cambodia Annual Mega Sales នៅចុងសប្តាហ៍នេះ

នាយកគ្រប់គ្រងក្រុមហ៊ុន Jeep Cambodia លោក នូ ណារុន បានឱ្យដឹងដែរថា ក្រុមហ៊ុន Jeep បានសម្រេចចិត្ត ឧបត្ថម្ភក្នុងកម្មវិធីនេះគឺដើម្បីលើកស្ទួយ វិស្ស័យយានយន្ត Off Road នៅក្នុងប្រទេសកម្ពុជាដែររថយន្តAll-New Jeep Wrangler Rubiconជារថយន្តជម្រើសទីមួយដែរជារថយន្តមានភាពរឹងមាំ ប្រណិត និងអាចបើកបរលើគ្រប់សន្ថានផ្លូវបាន. ក្នុងនោះដែរការឧបត្ថម្ភនេះជាឪកាសរបស់ក្រុមហ៊ុន Jeep ក្នុងការដាក់តាំងបង្ហាញរថយន្ត សេរីចុងក្រោយរបស់យើង និង លើកស្ទួយអជីវកម្មនានានៅក្នុងស្រុកផងដែរ

បើតាម លោក នូ ណារុន ក្រុមហ៊ុន Jeep នឹងធ្វើការដាក់ផ្សព្វផ្សាយនៅក្នុងកម្មវិធីនេះបែបលក្ខណៈ Road Show ដោយអតិថិជនដែលមានចំណាប់អារម្មណ៍លើរថយន្តរបស់យើងអាចធ្វើការសាកសួរព័ត៌មាននានាអំពីរថយន្ត ការទិញដូរនិងតម្លែអំពីរថយន្ត និងការបើកបរសាកល្បង Free Test Drive ពីខាងក្រុមហ៊ុនJeepនៅក្នុងកម្មវិធីផងដែរ។

ទាក់ទិននឹងទីពិព័រណ៍ពាណិជ្ជកម្មនេះ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា  ពិព័រណ៍ពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ មិនត្រឹមតែតាមរយៈពិព័រណ៍ពាណិជ្ជកម្ម សកម្មភាពទិញលក់ ការជំរុញការនាំចេញផលិតផល ការផ្តល់សេវាកម្ម ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ជូនអ្នកចូលរួមទស្សនាពិព័រណ៍ផងដែរ។ ការណ៍នេះ ក៏បានទាក់ ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។

ផលិតផលជាង២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ក្នុងពិព័រណ៍ Cambodia Annual Mega Sales នៅចុងសប្តាហ៍នេះ

លោកបន្តថា  តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ក៏បានជំរុញចលនាឱ្យពាណិជ្ជករ និងផលិតករកម្ពុជា ខិតខំ ផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាពវេចខ្ចប់បានល្អត្រឹមត្រូវតាម ស្ដង់ដារ ដើម្បីបម្រើទីផ្សារ និងចូលរួម ប្រកួតប្រជែងក្នុងកម្រិតទីផ្សារអន្តរជាតិ។

លោកសង្កត់ធ្ងន់ទៀតថា បន្ថែមលើនេះ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ក៏បានចូលរួមបង្កើតឱកាសធុរកិច្ច និងវិនិយោគ ដល់អាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ តាមរយៈ ព្រឹត្តការណ៍អមរួមមាន វេទិកាធុរកិច្ចពាណិជ្ជកម្មនិងវិនិយោគ ការផ្គូផ្គង់ធុរកិច្ច (អ្នកលក់និង អ្នកទិញ) សកម្មភាព តភ្ជាប់បណ្តាញធុរកិច្ច ទស្សនកិច្ចសិក្សា បេសកកម្មពាណិជ្ជកម្ម ជាដើម។

បើតាម លោក ប៉ែន សុវិជាតិ ព្រឹត្តិការណ៍ពិព័រណ៍នេះ ផ្តល់ឱកាសដល់ អាជីវករ/អ្នកចូលរួមតាំងបង្ហាញ បានដាក់តាំងលក់ និងបង្ហាញអំពីផលិតផល ឬសេវាកម្មរបស់ខ្លួន ទៅកាន់អ្នកចូលរួមជាច្រើន ក្នុងព្រឹត្តិការណ៍ពិព័រណ៍។ លើសពីការទិញ លក់ទំនិញ និងផ្ដល់និងទទួលសេវាកម្ម គឺបានផ្ដល់ឱកាសក្នុងការជជែកពិភាក្សាពាក់ព័ន្ធនឹង ធុរកិច្ច ដែលនឹងឈានទៅរកការព្រមព្រៀងពាណិជ្ជកម្ម ជាមួយដៃគូ ដែលបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ពិព័រណ៍នោះ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកកម្មកម្ពុជាឱ្យដឹងថា  ក្នុងឆ្នាំ២០២២ និង២០២៣  ប្រទេសកម្ពុជាមានការររៀបចំពិព័រណ៌ពាណិជ្ជកម្មចំនួន ៥២លើក។ ដោយឡែក គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងវិស័យឯកជន (ដែល បានស្នើមកក្រសួងពាណិជ្ជកម្ម) បានរៀបចំចំនួន៤១លើក និងមានការទាក់ទាញ និងចូលរួម គាំទ្រយ៉ាងផុសផុល៕

ផលិតផលជាង២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ក្នុងពិព័រណ៍ Cambodia Annual Mega Sales នៅចុងសប្តាហ៍នេះ