ល្ងាចនេះ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងប្រកួតជាមួយ មីយ៉ាន់ម៉ា ក្នុងពានរង្វាន់ AFC U20 Woman’s Asian Cup 2024 Qualifiers

						(ភ្នំពេញ) ៖ នៅថ្ងៃពុធ ទី០៨ មីនា វេលាម៉ោង ៤:០០នាទីរសៀលនេះ ដែលត្រូវជាថ្ងៃទិវានារីអន្តរជាតិ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ា ក្នុងពានរង្វាន់ AFC U20 Woman’s Asian Cup 2024 ហើយក៏ជាថ្ងៃប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ឈុតនារីជាលើកដំបូង។

ការប្រកួតខាងលើនឹងធ្វើឡើងនៅកីឡដ្ឋាន ស្មាត អ អេស អិន ដែលជាផ្ទះរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។ ក្នុងការប្រកួតវគ្គជម្រុះជុំទី១ ពានរង្វាន់ AFC U20 Woman’s Asian Cup 2024 នេះ កម្ពុជា ស្ថិតក្នុងពូល G ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា និងម៉ាឡេស៊ី។

ប្រកួតដំបូង ក្រុមជម្រើសជាតិនារីអាយុក្រោម ២០ ឆ្នាំកម្ពុជា ត្រូវប្រកួតជាមួយក្រុមនារីអាយុក្រោម ២០ ឆ្នាំ មីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី០៨ មីនានេះ ហើយបន្ទាប់មកត្រូវបើកទ្វារទទួលស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃសុក្រ ទី១០ ខែមីនា ពោលគឺពីរថ្ងៃបន្ទាប់ពីប្រកួតជាមួយមីយ៉ាន់ម៉ា។

យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តម្លៃសំបុត្រទស្សនាការប្រកួត AFC U20 Woman’s Asian Cup 2024 Qualifiers ទល់នឹងមីយ៉ាន់ម៉ា ថ្ងៃនេះ ត្រូវបានបែងចែកជា២ គឺ៖
* តំបន់មានតំបូល៖ សំបុត្រតម្លៃ ១០,០០០រៀល
* តំបន់គ្មានដំបូល៖ សំបុត្រចូលរួមឥតគិតថ្លៃ (Free Entry Pass)៕