Close

ក្រុមហ៊ុន Hernan របស់ចិនចង់វិនិយោគកែច្នៃផលិតផលកសិកម្ម និងផលិតជីកសិកម្មនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ក្រុមហ៊ុន Hernan របស់ចិនចង់វិនិយោគកែច្នៃផលិតផលកសិកម្ម និងផលិតជីកសិកម្មនៅកម្ពុជា ក្រុមហ៊ុន Hernan របស់ចិនចង់វិនិយោគកែច្នៃផលិតផលកសិកម្ម និងផលិតជីកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Hernan Agriculture Investment Group របស់ខេត្តហឺណាន ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍លើការវិនិយោគកែច្នៃផលិតផលកសិកម្ម និងផលិតជីកសិកម្ម នៅកម្ពុជា។

ការបង្ហាញពីចំណាប់បែបនេះ ធ្វើឡើង ក្នុងពេលតំណាងក្រុមហ៊ុន បានចូលជួបពិភាក្សាការងារ ជាមួយ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង។

នាឱកាសនោះ លោក គង់ ច័ន្ទវាសនាថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ជានិច្ចចំពោះរាល់វិនិយោគិនបរទេស រួមទាំងប្រទេសចិនដែលជាមិត្តដែកថែបរបស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម។

ជាមួយគ្នានោះ លោកក៏បានលើកឡើងអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា ជាពិសេសក្នុងការកែច្នៃនាំចេញ និងបានផ្តល់ព័ត៌មានអំពីបរិយាកាសវិនិយោគដែលមានភាពងាយស្រួល និងទទួលបានការលើកទឹកចិត្តច្រើនពីរាជរដ្ឋាភិបាល។

ក្រុមហ៊ុន Hernan របស់ចិនចង់វិនិយោគកែច្នៃផលិតផលកសិកម្ម និងផលិតជីកសិកម្មនៅកម្ពុជា

ទន្ទឹមនេះ លោករដ្ឋលេខាធិការរូបនេះ ក៏បានផ្តល់ព័ត៌មានដល់ក្រុមហ៊ុនអំពីឯកសារក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា ដែលរាជរដ្ឋាភិបាលគ្រោងនឹងប្រកាសជាផ្លូវការនៅក្នុងពេលខាងមុខ ដែលនឹងផ្តល់ការលើកទឹកចិត្តកាន់តែច្រើនថែមទៀតដល់ការបង្កើតសួនកសិ-ឧស្សាហកម្ម និងសាងសង់រោងចក្រកែច្នៃផលិតផលកសិកម្មដេីម្បីនាំចេញ។

តំណាងក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ និងព័ត៌មានសំខាន់ៗដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ និងប្តេជ្ញាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីឈានទៅរកការចាប់ផ្តើមការបោះទុនវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា នាពេលខាងមុខ៕

ក្រុមហ៊ុន Hernan របស់ចិនចង់វិនិយោគកែច្នៃផលិតផលកសិកម្ម និងផលិតជីកសិកម្មនៅកម្ពុជា