អ្នកនាំពាក្យ៖ យានយន្តជាង ៤១ម៉ឺនគ្រឿង បានចុះបញ្ជីនៅឆ្នាំ ២០២៤
ភ្នំពេញ៖ រយៈពេល១២ខែ ឆ្នាំ២០២៤ (មករា-ធ្នូ) មានយានយន្តចំនួន ៤១៣.០៦៧គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះម៉ូតូចំនួន ៣៥៣.៦០៣គ្រឿង, រថយន្តធុនស្រាលចំនួន ៥៤.៦៩២គ្រឿង និងរថយន្តធុនធ្ងន់ចំនួន ៥.៨៤១គ្រឿង។
នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៥ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា របាយការណ៍បូកសរុបបង្ហាញតួលេខនៅអំឡុងខែកញ្ញាមានម៉ូតូ និងរថយន្តធុនស្រាល ចុះបញ្ជីច្រើនជាងគេ ខណៈដែលរថយន្តធុនធ្ងន់ចុះបញ្ជីច្រើនជាងគេនៅអំឡុងខែមករា។
លោកសង្កត់ធ្ងន់ទៀតថា បើប្រៀបធៀបរយៈពេលដូចគ្នានៅពីឆ្នាំ២០២៣ ការចុះបញ្ជីម៉ូតូ និងរថយន្តធុនស្រាលមានការកើនឡើង ខណៈដែលតួលេខចុះបញ្ជីរថយន្តធុនធ្ងន់ធ្លាក់ចុះ១៤%៕