Close

Neymar នឹងអវត្តមានពេញមួយរដូវកាលជាមួយ PSG ដោយត្រូវវះកាត់សសៃកជើង

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ កីឡា
Neymar នឹងអវត្តមានពេញមួយរដូវកាលជាមួយ PSG ដោយត្រូវវះកាត់សសៃកជើង Neymar នឹងអវត្តមានពេញមួយរដូវកាលជាមួយ PSG ដោយត្រូវវះកាត់សសៃកជើង

ក្លឹប Paris St Germain បាននិយាយនៅថ្ងៃអង្គារនេះថា ខ្សែប្រយុទ្ធ Neymar នឹងទទួលការវះកាត់ព្យាបាលសរសៃកជើង ដែលនឹងធ្វើឱ្យកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ អវត្តមានពេញមួយរដូវកាលនេះ។ នេះបើយោងតាមការប្រកាសរបស់ក្លិប PSG ។

Neymar ដែលរកបាន ១៣ គ្រាប់ និង Assists ១១ លើកក្នុង Ligue 1 រដូវកាលនេះ មិនបានលេងចាប់តាំងពីការឈ្នះ ៤-៣ លើ Lille កាលពីខែមុន ដោយខកខានការប្រកួតពីរលើកចុងក្រោយរបស់ PSG ។

ជុំវិញបញ្ហានេះ PSG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «Neymar Jr មានវបញ្ហានៅជើងខាងស្តាំរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ បន្ទាប់ពីរបួសកាលពីថ្ងៃទី២០ ខែកុម្ភៈ បុគ្គលិកពេទ្យ … បានផ្តល់អនុសាសន៍ឱ្យធ្វើប្រតិបត្តិការជួសជុលសរសៃនេះឡើងវិញ ដើម្បីជៀសវាងហានិភ័យធំដែលអាចកើតឡើង។ គាត់នឹងទទួលការវះកាត់នៅ Doha ហើយអាចសម្រាកព្យាបាលពី ៣ ទៅ ៤ ខែ ទើបអាចចូលទីលានហ្វឹកហាត់វិញ»។

គួរបញ្ជាក់ថា PSG កំពុង​ឈរ​លើ​កំពូល​តារាង League 1 ​ដោយ​មាន ៨ ពិន្ទុ​លើ​ក្រុម​លេខ ២ Olympique de Marseille ។ ពួកគេត្រូវជួបជាមួយ Bayern Munich នៅថ្ងៃពុធនេះ ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ ៕

អត្ថបទទាក់ទង