Close

សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ចំបក់មានទឹកជ្រោះធម្មជាតិមួយកន្លែងដែលមានសម្រស់ទេសភាពស្អាត

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 9:10 am ព័ត៌មានជាតិ
សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ចំបក់មានទឹកជ្រោះធម្មជាតិមួយកន្លែងដែលមានសម្រស់ទេសភាពស្អាត សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ចំបក់មានទឹកជ្រោះធម្មជាតិមួយកន្លែងដែលមានសម្រស់ទេសភាពស្អាត

កំពង់ស្ពឺ៖ សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ចំបក់ មានទីតាំងស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ១១០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ទឹកធ្លាក់ចំបក់មានព្រំប្រទល់ជាប់នឹងឧទ្យានជាតិគិរីរម្យផ្ទាល់តែម្តង។ នេះ បើតាមការចុះផ្សាយរបស់ AKP។

នៅពេលដែលលោកអ្នកធ្វើដំណើរមកដល់ផ្លូវចូលឧទ្យានជាតិគិរីរម្យហើយ ត្រូវធ្វើដំណើរបន្តប្រមាណ ១០គីឡូម៉ែត្រ ទើបទៅដល់តំបន់ទេសចរណ៍ធម្មជាតិមួយនេះ និងត្រូវធ្វើដំណើរថ្មើរជើងដើរកាត់ព្រៃភ្នំជាងមួយគីឡូម៉ែត្រ ដើម្បីដល់ទឹកធ្លាក់ ហើយការធ្វើដំណើរត្រូវឆ្លងកាត់ព្រៃដែលមានតែសំឡេងសត្វយំឆ្លងឆ្លើយគ្នា លាយឡំដោយក្លិនបុប្ផាធម្មជាតិពិតជាធ្វើឱ្យអារម្មណ៍អ្នកទេសចរស្រស់ប្លែកពីការកម្សាន្តនានា។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថា ខេត្តកំពង់ស្ពឺមានរមណីយដ្ឋានជាច្រើនតាមបែបបុរាណវិទ្យា ប្រវត្តិសាស្រ្ត ព្រៃភ្នំ សម្រស់ធម្មជាតិបែបស្រែ ចំការនិងមានតំបន់ទឹកធ្លាក់ជាច្រើនកន្លែងផងដែរ។ ចំពោះរមណីយដ្ឋានចំបក់មានលក្ខណៈពិសេសអាចចាត់ទុកថា ជារមណីដ្ឋានសម្រស់ធម្មជាតិបែបស្រែចម្ការ និងមានទឹកធ្លាក់គួរឱ្យចង់មកលេងកម្សាន្ត។

សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ចំបក់មានទឹកជ្រោះធម្មជាតិមួយកន្លែងដែលមានសម្រស់ទេសភាពស្អាត

សហគមន៍ទេសចរណ៍ចំបក់ ក៍មានទេសភាពព្រៃព្រឹក្សា នៅតាមដងផ្លូវពោរពេញដោយព្រែឬស្សីដ៍ក្រាស់ឃ្មឹក ដែលជាម្លប់ដ៍ត្រជាក់ សម្រាប់អ្នកដំណើរ ហើយមួយវិញទៀតមានលក្ខណៈពិសេសរបស់ទឹកធ្លាក់គឺមិនមានការកែច្នៃ អ្វីនោះឡើយ។ ក្រៅពីសក្តានុពលទេសភាពធម្មជាតិ ទឹកធ្លាក់ចំបក់ សហគមន៍ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវថ្នល់ ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរទស្សនាកម្សាន្តផងដែរ។

ក្រៅពីនេះសហគមន៍ទេសចរចំបក់បានខិតខំ រៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីបង្កាញសេវាកម្មថ្មីៗ
ដូចជាម្ហូបអាហារនិងការស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកលេងកម្សាន្តរយៈពេលយូនិងរយៈពេលខ្លីដែលជាការរួមចំណែកដល់ការអភិវឌ្ឍ វិស័យទេសចរណ៍ និងការរីកចម្រើននៃសហគមន៍ចំបក់ក៍ដូចជាខេត្តកំពង់ស្ពឺ៕

សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ចំបក់មានទឹកជ្រោះធម្មជាតិមួយកន្លែងដែលមានសម្រស់ទេសភាពស្អាត