ខ្លែងឯកខ្មែរ និងខ្លែងសេរីជាង ៥០០ បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤
សៀមរាប៖ ខ្លែងឯកចំនួន១២៥ ,ខ្លែងសេរីចំនួន៨០ ,ខ្លែងតូច (ខ្លែងធម្មតា) ចំនួន៣០០ និងខ្លែងចូលរួមបង្ហើរជាកិត្តិយសជាច្រើនផ្សេងទៀត បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ព្រលានចាស់) នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
ខេត្តសៀមរាបរៀបចំប្រកួតខ្លែងខ្មែរឯកខ្មែរ និងខ្លែងសេរីដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់) ដើម្បីអភិរក្ស និងការពារសម្បត្តិធម៌ជាតិ ជាពិសេសបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ថា ការប្រកួតខ្លែងឯកខ្មែរ និងខ្លែងសេរីនេះ ត្រូវពិនិត្យលើបច្ចេកទេសហោះ ខ្ពស់ល្អ ខ្លែងអត់រេ សោភ័ណភាពខ្លែង និងការក្រវីឯក និងតម្រូវឱ្យមានគ្នា ៣នាក់ មានអ្នករត់ខ្សែ មានអ្នកកាន់កន្ទុយ និងកាន់ខ្លែង។
ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ៕