Close

ប្រធានក្រុមជម្រើសជាតិឡាវ ថា វៀតណាម ជាក្រុមខ្លាំងបំផុត នៅ AFF Cup ឆ្នាំនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ កីឡា
ប្រធានក្រុមជម្រើសជាតិឡាវ ថា វៀតណាម ជាក្រុមខ្លាំងបំផុត នៅ AFF Cup ឆ្នាំនេះ ប្រធានក្រុមជម្រើសជាតិឡាវ ថា វៀតណាម ជាក្រុមខ្លាំងបំផុត នៅ AFF Cup ឆ្នាំនេះ

ប្រធានក្រុមជម្រើសជាតិឡាវ កីឡាករ Bounphachan Bounkong និយាយថា វៀតណាម គឺជាក្រុមដែលខ្លាំង និងបានចុតទុកខ្សែប្រយុទ្ធចូលសញ្ជាតិ Rafaelson របស់វៀតណាម ជាកីឡាករដ៏គ្រោះថ្នាក់ មុនជួបគ្នានៅ AFF Cup 2024 នៅរសៀលថ្ងៃចន្ទនេះ។

ប្រធានក្រុម Bounphachan បានប្រាប់ Vn Express យ៉ាងដូច្នេះថា ៖«វៀតណាមគឺជាក្រុមខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍។ ពួកគេគឺជាការប្រកួតប្រជែងដ៏ធំមួយ សម្រាប់ពួកយើង នៅក្នុងការប្រកួតបើកឆាក AFF Cup ឆ្នាំនេះ» ។

ប្រឈមមុខនឹងគូប្រជែងខ្លាំងជាងមុន ខ្សែប្រយុទ្ធរបស់ក្រុមព្រះខ័នរាជស្វាយរៀង វ័យ ២៤ឆ្នាំរូបនេះ បានកត់សម្គាល់ថា ក្រុមបានរៀបចំយ៉ាងល្អិតល្អន់ សម្រាប់ការប្រកួត ដោយសារកីឡាករដែលបានជ្រើសរើស សម្រាប់ក្រុមជម្រើសជាតិគឺល្អបំផុតនាពេលបច្ចុប្បន្ន ហើយសង្ឃឹមថា នឹងអាចបង្កើតការភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៍ ASEAN Cup 2024។

ប្រធានក្រុមជម្រើសជាតិឡាវ ថា វៀតណាម ជាក្រុមខ្លាំងបំផុត នៅ AFF Cup ឆ្នាំនេះ

Bounphachan ក៏បានបន្ថែមថា លទ្ធផលស្មើ ១-១ ជាមួយថៃ ក្នុងការប្រកួតមិត្តភាពកាលពីខែវិច្ឆិកា បានផ្តល់កម្លាំងចិត្ត និងទំនុកចិត្តដល់ក្រុម។ រូបគេក៏បានបង្ហើបថា ខ្លួនបានសិក្សាយ៉ាងយកចិត្តទុកដាក់លើកីឡាករវៀតណាម ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Rafaelson ដែលមានឈ្មោះវៀតណាមថា Nguyen Xuan Son ។

Bounphachan បានបន្ថែមថា “ខ្ញុំបានមើល Son លេងក្នុង AFC Champions League Two ហើយបានតាមដានអំពីគាត់នៅក្នុងព័ត៌មាន។ គាត់ខ្ពស់ ធំ និងជាអ្នកបញ្ចប់ដ៏អស្ចារ្យ។

Bounphachan មានសំណាងដែល Son នឹងមិនមានវត្តមានសម្រាប់ការប្រកួតរបស់វៀតណា មជាមួយនឹងឡាវ នៅថ្ងៃចន្ទនេះ។ យោងតាមបទប្បញ្ញត្តិរបស់ FIFA ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ អាចលេងឲ្យវៀតណាម បានចាប់ពីថ្ងៃទី ២០ ខែធ្នូ បន្ទាប់ពីគាត់បានបញ្ចប់ការស្នាក់នៅរយៈពេល៥ឆ្នាំជាប់ៗគ្នា ក្នុងប្រទេសវៀតណាម។

ក្នុងចំណោមកីឡាករទាំង ២៦នាក់ របស់ឡាវ ដែលត្រូវបានជ្រើសរើស សម្រាប់ការប្រកួតពានរង្វាន់អាស៊ាន ឆ្នាំនេះ មាន ២៤នាក់ លេងក្នុងស្រុក និង ១៨នាក់ កើតក្រោយឆ្នាំ ២០០០។ កីឡាករវ័យក្មេងបំផុតក្នុងក្រុមគឺ Phousomboun Panyavong កើតក្នុងឆ្នាំ ២០០៧ ។ Bounphachan បានស៊ុតបញ្ចូលទីមួយគ្រាប់ ក្នុងលទ្ធផលស្មើរបស់ឡាវជាមួយថៃ កាលពីខែវិច្ឆិកា។ រូបគេស៊ុតបាន ៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៦ដង ក្នុង ១២ប្រកួត សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលីគកំពូលកម្ពុជា ២០២៤-២០២៥។

គួរបញ្ជាក់ថា ឡាវ នឹងបើកពហុកីឡដ្ឋានជាតិឡាវ ធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគម វៀតណាម នៅថ្ងៃចន្ទនេះ វេលាម៉ោង ៨យប់។ ប្រវត្តិជួបគ្នា រវាងក្រុមទាំងពីរ គឺ ឡាវ ចាញ់វៀតណាម ១២ដង និងស្មើ ១ដង។ កាលពីថ្ងៃអាទិត្យដែលជាថ្ងៃបើកឆាកប្រកួត AFF Cup 2024 ក្រុមដំរិសឹកថៃ បានលត់ ទីម័រខាងកើត យ៉ាងចាស់ដៃ ក្នុងលទ្ធផល ១០-០ ខណៈក្រុមគោព្រៃកម្ពុជា និង ម៉ាឡេស៊ី បានត្រឹមស្មើ ២-២៕

ប្រធានក្រុមជម្រើសជាតិឡាវ ថា វៀតណាម ជាក្រុមខ្លាំងបំផុត នៅ AFF Cup ឆ្នាំនេះ