Close

មិនគួរឲ្យជឿ​ ! ហង្សក្រហម Liverpool លត់បិសាចក្រហម Manchester United ៧-០

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ កីឡា
មិនគួរឲ្យជឿ​ ! ហង្សក្រហម Liverpool លត់បិសាចក្រហម Manchester United ៧-០ មិនគួរឲ្យជឿ​ ! ហង្សក្រហម Liverpool លត់បិសាចក្រហម Manchester United ៧-០

កាលពីយប់មិញនេះ ក្រុមហង្សក្រហម Liverpool បានបង្កើតភាពភ្ញាក់ផ្អើលមួយ ក្រោយលត់ក្រុមខ្លាំងកំពុងឡើងជើង បិសាចក្រហម Manchester United យ៉ាងចាស់ដៃក្នុងលទ្ធផល ៧ ទល់នឹង ០ ក្នុងជំនួប Red Derby ដែលធ្វើឡើងក្នុងកីឡដ្ឋាន Anfield ។

ការប្រកួតដ៏ជក់ចិត្តយប់មិញនេះ មានគ្រាប់បាល់កើតឡើងតែមួយគ្រាប់ប៉ុណ្ណោះក្នុងតង់ទីមួយ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅតង់ទីពីរ គ្រាប់បាល់កើតឡើងរហូតដល់ ៦គ្រាប់ ដែលធ្វើឲ្យអ្នកគាំទ្រមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង។ ៧គ្រាប់របស់ម្ចាស់ផ្ទះ រកបានដោយកីឡាករ ៤រូប ដោយ Cody Gakpo, Darwin Nunez និង Mohamed Salah ស៊ុតបញ្ចូលទីម្នាក់ពីរគ្រាប់ ខណៈ Roberto Fermino រកបានមួយគ្រាប់។

ក្រោយចប់ការប្រកួត អ្នកចាត់ការទូទៅរបស់បិសាចក្រហម លោក Erik ten Hag បាននិយាយថា៖« លទ្ធផលនេះមិនអាចកើតឡើងបានទេ។ អ្នកអាចចាញ់ការប្រកួតមួយ ប៉ុន្តែមិនអាចចាញ់តាមវិធីនេះ។ នៅតង់ទី២ គឺគ្មានវិជ្ជាជីវៈនោះទេ ដែលនេះមិនមែនជា Manchester United ទេ»។

Liverpool បានកត់ត្រាពីការឈ្នះដ៏ធំបំផុតដែលមិនធ្លាប់មានរបស់ពួកគេ ជាមួយនឹង Manchester United ដោយកំណត់ត្រាចាស់ធ្វើបានកាលពីខែតុលា ឆ្នាំ ១៨៩៥ ពេលនោះពួកគេបានយកឈ្នះ បិសាចក្រហម ៧ ទល់នឹង ១។

គួរបញ្ជាក់ថា បរាជ័យយប់មិញនេះ គឺជាបរាជ័យធ្ងន់ធ្ងរបំផុតរបស់ Manchester United ចាប់តាំងពីលោក Erik Ten Hag ចូលមកដឹកនាំក្នុងនាមជាអ្នកចាត់ការទូទៅ ខណៈការបរាជ័យច្រើនគ្រាប់បំផុតនោះ ក្នុងជំនួប Manchester Derby ដោយចាញ់ Man City កាលពីខែតុលា ឆ្នាំ២០២២ ក្នុងលទ្ធផល ៦ ទល់នឹង ៣៕

អត្ថបទទាក់ទង