Close

KDIC របស់កូរ៉េមានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកិច្ចការពារប្រាក់បញ្ញើជាមួយ NBC កម្ពុជាឱ្យកាន់តែល្អ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
KDIC របស់កូរ៉េមានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកិច្ចការពារប្រាក់បញ្ញើជាមួយ NBC កម្ពុជាឱ្យកាន់តែល្អ KDIC របស់កូរ៉េមានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកិច្ចការពារប្រាក់បញ្ញើជាមួយ NBC កម្ពុជាឱ្យកាន់តែល្អ

ភ្នំពេញ៖ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC)បង្ហាញពីបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយធនាគារជាតិនៃកម្ពុជា (NBC) ក្រោមក្របខ័ណ្ឌអនុស្សរណៈយោគយល់ពាក់ព័ន្ធនឹងកិច្ចការពារប្រាក់បញ្ញើ។

ការបង្ហាញពីគោលបំណងបែបនេះ ក្នុងពេលលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC) ដឹកនាំដោយលោកបណ្ឌិត JaeHoon Yoo ប្រធានសាជីវកម្ម KDIC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកបណ្ឌិត JaeHoon Yoo ក៏បានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនសហការផ្តល់ការគាំទ្របន្ថែមទៀត សំដៅឈានទៅបង្កើតប្រព័ន្ធការពារប្រាក់បញ្ញើនៅកម្ពុជាដោយជោគជ័យ។

KDIC របស់កូរ៉េមានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកិច្ចការពារប្រាក់បញ្ញើជាមួយ NBC កម្ពុជាឱ្យកាន់តែល្អ

ជាការឆ្លើយតប លោកស្រីបណ្ឌិត ជា សេរី បានថ្លែងអំណរគុណដល់សាជីវកម្ម KDIC ចំពោះកិច្ចសហការផ្តល់ការគាំទ្រនាពេលកន្លងមក និងបានបញ្ជាក់ថាក្រុមមន្ត្រីជំនាញបានសិក្សារៀនសូត្រយ៉ាងច្រើនពីបទពិសោធន៍ និងការអនុវត្តយន្តការការពារប្រាក់បញ្ញើនេះ។

លើសពីនេះ លោកស្រីបណ្ឌិតបានចាត់ទុកការលើកឡើងពីឆន្ទៈបង្កើនការគាំទ្របន្ថែមរបស់ KDIC ជាឱកាសល្អ ស្របពេលដែលធនាគារជាតិនៃកម្ពុជាបានរៀបចំរចនាសម្ព័ន្ធការងារថ្មីរួចរាល់ដើម្បីបំពេញកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធការពារប្រាក់បញ្ញើនេះ។

ជារួម ភាគីទាំងពីរបានបញ្ជាក់នូវសុទិដ្ឋិនិយមថានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានវឌ្ឍភាពល្អប្រសើរថែមទៀត៕

KDIC របស់កូរ៉េមានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកិច្ចការពារប្រាក់បញ្ញើជាមួយ NBC កម្ពុជាឱ្យកាន់តែល្អ