Close

គុនខ្មែរ នឹងបង្ហាញខ្លួននៅទឹកដីនៃប្រទេសក្រិក ថ្ងៃទី២៤ វិច្ឆិកា ២០២៤ នេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
គុនខ្មែរ នឹងបង្ហាញខ្លួននៅទឹកដីនៃប្រទេសក្រិក ថ្ងៃទី២៤ វិច្ឆិកា ២០២៤ នេះ គុនខ្មែរ នឹងបង្ហាញខ្លួននៅទឹកដីនៃប្រទេសក្រិក ថ្ងៃទី២៤ វិច្ឆិកា ២០២៤ នេះ

សិល្បៈក្បាច់គុនបុរាណខ្មែរ នឹងបង្ហាញវត្តមាននៅនៅក្រៅប្រទេស លើទឹកដីនៃប្រទេសក្រិក ខណៈព្រឹត្តិការណ៍ប្រកួតមិត្តភាពជាប្រវត្តិសាស្ត្ររវាង កម្ពុជា-ក្រិច នេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ កោះ CRETE ។

បេសកកម្មដឹកនាំគុនខ្មែរចេញទៅប្រកួត ដើម្បីផ្សព្វផ្សាយសិល្បៈក្បាច់គុនបុរាណខ្មែរ ទៅដល់ប្រជាពលរដ្ឋក្រិក ក៏ដូចជាតំបន់សហគមន៍អ៊ឺរ៉ុបទាំងមូលលើកនេះ គឺដឹកនាំផ្ទាល់ដោយ ឯកឧត្តម ប្រធានសហព័ន្ធ និងសហការីជាច្រើនរូប ដោយមានកីឡាករ៧រូប កីឡាការិនី១រូប ចូលរួមប្រកួត និងក្រុមភ្លេងបុរាណខ្មែរ១ក្រុមផងដែរ។

គុនខ្មែរ នឹងបង្ហាញខ្លួននៅទឹកដីនៃប្រទេសក្រិក ថ្ងៃទី២៤ វិច្ឆិកា ២០២៤នេះ

ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា ការប្រកួតនៅប្រទេសក្រិកនេះ មានកីឡាករឆ្នើមៗ ៨រូប គ្រូបង្វឹក ចៅក្រម រួមទាំងក្រុមភ្លេងផងដែរ ដូច្នេះហើយនេះជាការបង្ហាញមួយដ៏សំខាន់ទៅដល់ពិភពលោក និងជាពិសេសប្រទេសចំណាស់មានប្រវត្តិក្បាច់គុន រួមទាំងជាប្រទេស នៃដើមកំណើតកីឡាអូឡាំពិកទៀតផង។

បើតាមការបញ្ជាក់របស់សហព័ន្ធប្រដាល់គុនខ្មែរ នៅក្នុងសន្និសីទប្រកាសជាផ្លូវការពីការត្រៀមចេញទៅប្រកួតគុនខ្មែរនៅប្រទេសក្រិក ការប្រកួតនេះ មានជាការដណ្ដើមខ្សែក្រវាត់ផង និងពានផងដែរ។

ចំពោះកីឡាករ ដែលនឹងត្រូវទៅប្រទេសក្រិកនោះរួមមាន ធន់ រិទ្ធី គឹម វាសនា លន បញ្ញា ស៊ន រ៉ាគីម ឡុង សុវណ្ណឌឿន ធន់ ស៊ីហុង គង់ សំបូរ និងកីឡាការិនី ធន់ ស្រីពេញ។

បញ្ជាក់ដែរថា ព្រឹត្តិការណ៍ ការប្រកួតជើងឯកគុនខ្មែរអន្តរជាតិកម្ពុជា-ក្រិក ឆ្នាំ២០២៤ នេះ នឹងធ្វើការផ្សាយតាមរយៈលើផេកផ្លូវការទូរទស្សន៍ជាតិកម្ពុជារទទក ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK TVK Sports និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៤ ចាប់ពីម៉ោង១១យប់តទៅ៕

គុនខ្មែរ នឹងបង្ហាញខ្លួននៅទឹកដីនៃប្រទេសក្រិក ថ្ងៃទី២៤ វិច្ឆិកា ២០២៤នេះ