Close

រដ្ឋចំណាយថវិកាជាតិ ៤,៣ ប៊ីលានដុល្លារ លើប្រព័ន្ធគាំពារសង្គម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋចំណាយថវិកាជាតិ ៤,៣ ប៊ីលានដុល្លារ លើប្រព័ន្ធគាំពារសង្គម រដ្ឋចំណាយថវិកាជាតិ ៤,៣ ប៊ីលានដុល្លារ លើប្រព័ន្ធគាំពារសង្គម

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិប្រមាណថវិកា ៤,៣ ប៊ីលានដុល្លារ លើប្រព័ន្ធគាំពារសង្គម ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ប្រមាណជាង ៧លាននាក់នៅទូទាំងប្រទេស។ នេះ បើតាមសន្និសីទជាតិស្ដីពីសមិទ្ធផលគាំពារសង្គមកម្ពុជាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិគាំពារសង្គម។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមជាអធិបតីនៅក្នុងសន្និសីទខាងលើនេះ និងមានការចូលរួមថ្នាក់ដឹកនាំក្រសួង-ស្ថាប័នដែលជាសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម អភិបាលរាជធានី-ខេត្ត ជាង ៥០០ នាក់ ។

រដ្ឋចំណាយថវិកាជាតិ ៤,៣ ប៊ីលានដុល្លារលើប្រព័ន្ធគាំពារសង្គម

សន្និសីទនេះ មានគោលបំណងបង្ហាពពីសមិទ្ធផលគាំពារសង្គមកម្ពុជា ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងវត្តមានរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីឆ្នាំ២០១៧ ដែលជាវឌ្ឍនភាព វិសាលភាពនៃការគ្របដណ្ដប់របស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង ២ដង និងបាននិងកំពុងគ្របដណ្តប់ពលរដ្ឋជាង ៧លាននាក់ ជាមួយនឹងចំណាយថវិកាជាតិ ក៏បានកើនឡើងធំជាងមុន ជាង ៣ ដង ពោលគឺមានទំហំថវិកាចំណាយសរុបលើប្រព័ន្ធគាំពារសង្គម ចំនួនជាង ១៧, ៥ ទ្រីលានរៀល ឬសមមូលនឹង ៤,៣ ប៊ីលានដុល្លារអាម៉េរិក ៕

រដ្ឋចំណាយថវិកាជាតិ ៤,៣ ប៊ីលានដុល្លារលើប្រព័ន្ធគាំពារសង្គម