Close

លោក ប្រាក់ សុខុន នឹងមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសជំនួស លោក សុខ ចិន្តា សោភា វិញ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
លោក ប្រាក់ សុខុន នឹងមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសជំនួស លោក សុខ ចិន្តា សោភា វិញ លោក ប្រាក់ សុខុន នឹងមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសជំនួស លោក សុខ ចិន្តា សោភា វិញ

ភ្នំពេញ៖ លោក ប្រាក់ សុខុន បច្ចុប្បន្នជា អនុប្រធានទី១ព្រឹទ្ធសភា និងជាអតីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនីតិកាលទី ៦ នៃរាជរដ្ឋាភិបាល នឹងវិលមកកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនីតិកាលទី ៧ វិញជំនួស លោក សុខ ចិន្តា សោភា ជា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

បើតាម សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤របស់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ។

លោក ប្រាក់ សុខុន នឹងមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសជំនួស លោក សុខ ចិន្តា សោភា វិញ

ការបោះឆ្នោតផ្លាស់ប្តូរ នឹងត្រូវធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ។
ក្រៅពីនេះ ក៏មានរបៀបវារៈមួយចំនួនទៀត មាន៖ ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។

ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ និង ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕

លោក ប្រាក់ សុខុន នឹងមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសជំនួស លោក សុខ ចិន្តា សោភា វិញ
លោក ប្រាក់ សុខុន នឹងមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសជំនួស លោក សុខ ចិន្តា សោភា វិញ