នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិចេញពីតំណែង
បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ចេញពីតំណែង បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនខែជុំវិញនយោបាយក្នុងស្រុក និងការប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃអង្គារ លោក Netanyahu បាននិយាយថា «ការជឿទុកចិត្តរវាងខ្ញុំ និងរដ្ឋមន្ត្រីការពារជាតិបានឈានដល់ផ្លូវបំបែក«។
លោក Katz ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការបរទេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិ។ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា លោក Gideon Sa’ar នឹងជំនួស លោក Katz ជារដ្ឋមន្ត្រីការបរទេស។ អ្នកទាំងពីរមិនមានបទពិសោធន៍យោធា ទេ ទោះបីជា លោក Katz បានបម្រើការក្នុងគណៈរដ្ឋមន្ត្រីពេញមួយសង្គ្រាមក៏ដោយ។
ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលប្រទេសសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ប្រទេសអ៊ីស្រាអែលបានបោះឆ្នោតជ្រើសរើសប្រធានាធិបតី របស់ខ្លួន។ លោក Gallant គឺជាអ្នកស្និទ្ធស្នាលសម្រាប់រដ្ឋបាលសហរដ្ឋអាមេរិក ហើយត្រូវបានគេនិយាយថា មានការសន្ទនាប្រចាំថ្ងៃជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។
ការរុះរើនេះបានកើតឡើងនៅពេលប្រទេសអ៊ីស្រាអែលកំពុងប្រយុទ្ធនឹងសង្រ្គាមបង្ហូរឈាមនៅហ្គាហ្សា និងលីបង់ ខណៈពេលដែលកំពុងរង់ចាំការវាយប្រហារសងសឹកពីអ៊ីរ៉ង់។
លោក Gallant បានឆ្លើយតបទៅនឹងការសម្រេចចិត្តភ្លាមៗបន្ទាប់ពីវាត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយបង្ហោះនៅលើ បណ្តាញសង្គម X ថា «សន្តិសុខរបស់ប្រទែសអ៊ីស្រាអែលមាន ហើយនឹងតែងតែជាបេសកកម្មពេញមួយជីវិតរបស់ខ្ញុំ»។
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍លោក បាននិយាយថា «ការបណ្តេញចេញលោក គឺជាលទ្ធផលនៃជម្លោះលើរឿងបីគឺបញ្ហានៃការបម្រើយោធាជ្រុលនិយម ការបោះបង់ចោលចំណាប់ខ្មាំងនៅហ្គាហ្សា និងតម្រូវការសម្រាប់ការស៊ើបអង្កេតជាផ្លូវការលើការវាយប្រហារថ្ងៃទី ៧ ខែតុលារបស់ហាម៉ាស
»៕