Close

ផ្លូវជាតិលេខ ៣៣ (កំពត-ច្រកលក) សម្រេច បាន ៩៨,៨៩%

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៣៣ (កំពត-ច្រកលក) សម្រេច បាន ៩៨,៨៩% ផ្លូវជាតិលេខ ៣៣ (កំពត-ច្រកលក) សម្រេច បាន ៩៨,៨៩%

ភ្នំពេញ៖ ផ្លូវជាតិដ៏សំខាន់មួយទៀត ស្ថិតក្នុងតំបន់មាត់សមុទ្រតារារះទិសនារតី គឺផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៨,៨៩% គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៥ ខែវិច្ឆិកានេះ ឱ្យដឹងថា «ខ្សែផ្លូវដ៏សំខាន់មួយនេះ ត្រូវបានសាងសង់ប្រកបបច្ចេកទេសខ្ពស់ ដោយធានាតាមបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងប្រើប្រាស់យូរអង្វែង»។

ផ្លូវជាតិលេខ៣៣(កំពត-ច្រកលក)សម្រេច បាន៩៨,៨៩%

លោកបន្តថាថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

លោក ផន រឹម សង្កត់ធ្ងន់ថា គម្រោងខ្សែផ្លូវនេះ មានប្រវែង៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម)ដោយឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច ខេត្តកំពត ឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕

ផ្លូវជាតិលេខ៣៣(កំពត-ច្រកលក)សម្រេច បាន៩៨,៨៩%