Close

អឺរ៉ុបកំពុងពិចារណាចំណាយលុយរាប់ពាន់លានដុល្លារទៀតដើម្បីពន្លឿនការផលិតអាវុធបន្ថែម

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អឺរ៉ុបកំពុងពិចារណាចំណាយលុយរាប់ពាន់លានដុល្លារទៀតដើម្បីពន្លឿនការផលិតអាវុធបន្ថែម អឺរ៉ុបកំពុងពិចារណាចំណាយលុយរាប់ពាន់លានដុល្លារទៀតដើម្បីពន្លឿនការផលិតអាវុធបន្ថែម

បរទេស​ ៖ បណ្តាក្រុមមេដឹកនាំអឺរ៉ុបត្រូវបានគេកាសែតបរទេសចេញផ្សាយថានឹងអាចជួបពិភាក្សាគ្នាម្តងទៀតនៅក្នុងខែមីនានេះដើម្បីត្រួតពិនិត្យទៅលើសេចក្តីព្រាងថ្មីមួយដែលពាក់ព័ន្ធទៅនឹងការជំរុញនៃការផលិតគ្រាប់កាំភ្លើងធំទំហំ 155 mm ដែលមានតម្លៃជាច្រើនពាន់លានដុល្លារបន្ថែមទៀតទុកសម្រាប់យកទៅជាជួយគាំទ្រដល់កងកម្លាំងយោធាអ៊ុយក្រែន។

យោងតាមការអះអាងដោយក្រុមអ្នកនាំពាក្យរបស់អឺរ៉ុបទៅកាន់ក្រុមអ្នកកាសែត The Defense News បានឲ្យដឹងដែរថា កង្វះខាតអាវុធគឺជារបៀបវារៈតែមួយគត់ដែលនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅចន្លោះពីថ្ងៃទី៧ដល់ថ្ងៃទី៨ខែមីនាខាងមុខនេះនាទីក្រុង Stockholm ប្រទេសស៊ុយអែត។

កន្លងមកមានសមាជិកនៃអឺរ៉ុបជាច្រើនរួចមកហើយជាពិសេសប្រទេសអេស្តូនីផងបានធ្វើការអំពាវនាវឲ្យប្លុកក្នុងការសម្រេចចិត្តជាបន្ទាន់ក្នុងការបង្កើនការផលិតអាវុធជាច្រើនទៀតដែលមានទំហំប្រមាណជា៤,៣ពាន់លានដុល្លារ។

តាមការប៉ាន់ស្មាន់អត្រានៃការផលិតប្រចាំថ្ងៃត្រូវការចាំបាច់បង្កើនឡើងរហូតទៅដល់ជាច្រើនខ្ទង់​ឬពី​២០,​០០០​ទៅ​២៥, ០០០គ្រាប់ជារៀងរាល់ថ្ងៃក្នុងពេលបច្ចុប្បន្ននេះទៅដល់អត្រាដែលជាគោលដៅ​ ១៧៥, ០០០គ្រាប់ជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះ ខណៈដែលអ៊ុយក្រែនកំពុងបន្តប្រើប្រាស់គ្រាប់កាំភ្លើងធំចន្លោះពី​ ៦០,​០០០​ទៅ​២១០, ០០០ គ្រាប់​ ក្នុងមួយខែនោះ​ ភាគីខាងរុស្ស៊ី​ត្រូវបានគេជឿជាក់ថាកំពុងប្រើប្រាស់គ្រាប់កាំភ្លើងធំច្រើនជាងខ្លាំងគិតជាចំនួនប្រចាំថ្ងៃដល់ទៅ​២០,​០០០​ឬ​៦០, ០០០គ្រាប់ ៕

អត្ថបទទាក់ទង