Close

លោកស្រី Harris ព្រមានថា លោក Trump នឹងកាត់បន្ថយកម្មវិធីថែទាំងសុខភាព Obamacare

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោកស្រី Harris ព្រមានថា លោក Trump នឹងកាត់បន្ថយកម្មវិធីថែទាំងសុខភាព Obamacare លោកស្រី Harris ព្រមានថា លោក Trump នឹងកាត់បន្ថយកម្មវិធីថែទាំងសុខភាព Obamacare

អាមេរិក៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានព្រមានអ្នកបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ថា លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ និងសម្ព័ន្ធមិត្តនឹងកាត់បន្ថយកម្មវិធីថែទាំសុខភាព (Obamacare ) ប្រសិនបើលោកឈ្នះឆ្នោត ។

ជាមួយគ្នានោះ លោកស្រី បានលើកឡើងថា ការលើកឡើងរបស់លោក Donald Trump នៅឯការជួបជុំកាលពីថ្ងៃពុធគឺជាការប្រមាថដល់ស្ត្រី។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Harris បានរំលឹកអ្នកបោះឆ្នោតថា អតីតប្រធានាធិបតី លោក Trump បានព្យាយាមមិនជោគជ័យក្នុងការលុបចោលច្បាប់ថែទាំដែលមានតំលៃសមរម្យ ឬហៅម្យ៉ាងទៀតថា Obamacare ក្នុងអំឡុងអាណត្តិប្រធានាធិបតី 2017-2021 របស់លោក។

លោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Madison រដ្ឋ Wisconsin មុនពេលហោះហើរទៅកាន់រដ្ឋ Arizona និង Nevada ថា «ការថែទាំសុខភាពសម្រាប់ជនជាតិអាមេរិកទាំងអស់គឺស្ថិតនៅលើបន្ទាត់នៅក្នុងការបោះឆ្នោតនេះ» ។

ជាការឆ្លើយតបវិញ លោក Trump បាននិយាយថា លោកមិនដែលចង់កម្ចាត់កម្មវិធីនោះទេ។ លោកបានបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់លោក ថា «ខ្ញុំមិនដែលនិយាយអំពីការធ្វើបែបនោះទេ សូម្បីតែមិនដែលគិតពីរឿងបែបនេះ»។

ការស្ទង់មតិរបស់សារព័ត៌មាន Reuters/Ipsos នៅក្នុងខែតុលាបានរកឃើញថា លោកស្រី Harris នាំមុខក្នុងចំណោមស្ត្រី 12 ភាគរយ ខណៈលោក Trump នាំមុខក្នុងចំណោមបុរស 7 ភាគរយ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីការថែទាំសុខភាពដែលមានតំលៃសមរម្យឆ្នាំ 2010 បានផ្តល់ការធានារ៉ាប់រងដល់ប្រជាជនអាមេរិកប្រហែល 40 លាននាក់ ដែលជាផ្នែកមួយនៃកម្មវិធីធានារ៉ាប់រងសុខភាពរបស់ប្រទេសនេះ។ ទំនួលខុសត្រូវនយោបាយសម្រាប់គណបក្សប្រជាធិបតេយ្យនៅពេលដែលបានចុះហត្ថលេខាលើច្បាប់ក្នុងឆ្នាំ 2010 បច្ចុប្បន្ននេះណវាមានប្រជាប្រិយភាពយ៉ាងខ្លាំង ៕

អត្ថបទទាក់ទង