Close

តោះ!មកស្គាល់បេក្ខភាពប្រជែងពានកីឡាករឆ្នើមប្រចាំខែតុលា ក្នុងនោះមានកីឡាករខ្មែរ៥នាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
តោះ!មកស្គាល់បេក្ខភាពប្រជែងពានកីឡាករឆ្នើមប្រចាំខែតុលា ក្នុងនោះមានកីឡាករខ្មែរ៥នាក់ តោះ!មកស្គាល់បេក្ខភាពប្រជែងពានកីឡាករឆ្នើមប្រចាំខែតុលា ក្នុងនោះមានកីឡាករខ្មែរ៥នាក់

នៅទីបំផុត! ក្រុមហ៊ុនលីគកំពូលកម្ពុជា ឬ Cambodian Premiere League បានបង្ហាញបញ្ជីឈ្មោះបេក្ខភាពកីឡាករឆ្នើមប្រចាំខែតុលា មានចំនួន១១នាក់ ក្នុងនោះ មានកីឡាករខ្មែរចំនួន៥នាក់។

ក្នុងបញ្ជីឈ្មោះទាំងនោះ គេសង្កេតឃើញថា បេក្ខភាពទាំងនោះ ត្រូវបានជ្រើសចេញពី ៩ក្លិប ខណ:ក្លិបាល់ឡាយហ្វ ខេត្តព្រះសីហនុ និងគិរីវង់សុខសែនជ័យ គ្មានកីឡាករជាប់ជាបេក្ខភាពឆ្នើមឡើយ ស្របពេលដែលក្លិបបាល់ទាត់ភ្នំពេញក្រោន និងវិសាខា មានកីឡាករជាប់ចំនួន២នាក់ដូចគ្នា។

បេក្ខភាពកីឡាករឆ្នើមប្រចាំខែតុលា ទាំង ១១រូប មានដូចជា៖ កីឡាករ កាន់ ម៉ូ, NNAMDI FUFU IBEH, ROQUE SILVEIRA DOS SANTOS CRISTIAN, សៀង ចន្ថា ,BALANGA AUGUSTINHO JOSEMAR, NDONGO LOUIS WILLY, យើ ម៉ូស្លីម, ម៉ាត់ យ៉ាមីន, MINAGAWA YUSUKE, យី ប៊ុនហេង និង ស រតនា។

គួររំលឹកថា ខ្សែប្រយុទ្ធ Josemar Balanga Agostinho របស់ Tiffy Army បានក្លាយជាកីឡាករឆ្នើមប្រចាំខែកញ្ញា ខណ:កីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន ជាកីឡាករឆ្នើមប្រចាំខែសីហា។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន សម្រាប់កីឡាករល្អប្រចាំខែ ទទួលបានម៉ូតូមួយគ្រឿង ពីម្ចាស់ឧបត្ថម្ភក្រុមហ៊ុន Suzuki Motor Co., LTD ប៉ុន្តែសម្រាប់នៅរដូវកាលថ្មី ឆ្នាំ២០២៤-២៥នេះ ក្រុមហ៊ុន Cambodian Premiere League បានសម្រេចផ្ដល់ជាទឹកប្រាក់ចំនួន ៦០០ដុល្លារវិញ៕

អត្ថបទទាក់ទង