រកឃើញក្រុមខ្លាំង ដែលត្រូវប្រកួតគ្នាវគ្គ ៨ ក្រុមចុងក្រោយ League Cup ខណៈ Man United ត្រូវប៉ះ…
បាល់ទាត់ ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតវគ្គជម្រុះជាច្រើនជុំរួចមក ទីបំផុត គេបានរកឃើញសមាសភាពក្រុម ដែលនឹងត្រូវធ្វើការប្រកួតគ្នានៅវគ្គ ៨ក្រុមចុងក្រោយហើយ នៃពានរង្វាន់ League Cup ដែលអ្នកខ្លះហៅថា 𝐂𝐚𝐫𝐚𝐛𝐚𝐨 𝐂𝐮𝐩 2024/25។
ក្នុងចំណោមក្រុមទាំង៨ ដែលមាន៤គូ គេសង្កេតឃើញថា ជំនួបដ៏ធំប្រចាំវគ្គ៨ក្រុមនេះ គឺជាការប៉ះគ្នារវាងក្រុមបិសាចក្រហម Manchester United និងក្រុមមាន់ខ្នាយមាស Tottenham Hotspur។ មុនមកដល់វគ្គនេះ ក្រុមបិសាចក្រហម បានបំបាក់ក្រុមកញ្រ្ជោងខៀវ Leicester City ដោយលទ្ធផល ៥ ទល់នឹង ២ ខណៈ មាន់ខ្នាយមាស បានទំលាក់ក្រុមខ្លាំង មេឃខៀវ Manchester City ក្នុងលទ្ធផល ២-១។
ខាងក្រោមនេះ ជាសមាសភាពក្រុម ដែលនឹងត្រូវប្រកួតដណ្ដើមកៅអីទៅលេងវគ្គពាក់កណ្តាលផ្តាចព្រ័ត្រ៖
– 𝐓𝐨𝐭𝐭𝐞𝐧𝐡𝐚𝐦 𝐯𝐬 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝.
– 𝐀𝐫𝐬𝐞𝐧𝐚𝐥 𝐯𝐬 𝐂𝐫𝐲𝐬𝐭𝐚𝐥 𝐏𝐚𝐥𝐚𝐜𝐞.
– 𝐍𝐞𝐰𝐜𝐚𝐬𝐭𝐥𝐞 𝐯𝐬 𝐁𝐫𝐞𝐧𝐭𝐟𝐨𝐫𝐝.
– 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 𝐯𝐬 𝐒𝐨𝐮𝐭𝐡𝐚𝐦𝐩𝐭𝐨𝐧 ។
គួរបញ្ជាក់ថា ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នឹងត្រូវធ្វើឡើងនៅក្នុងជាមួយគ្នា ពោលគឺថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ខណៈឆ្នាំនេះ ក្រុមហង្សក្រហម Liverpool ជាម្ចាស់ការពារដំណែងជើងឯក៕