កម្ពុជារៀបចំ ទិវាសត្វផ្សោតទន្លេមេគង្គ Dolphin Day
ប្រទេសកម្ពុជាសហការជាមួយអង្គការដៃគូរ រៀបចំទិវាសត្វផ្សោតទន្លេមេគង្គ Dolphin Day នៅខេត្តក្រចេះ ដើម្បីរួមគ្នាការពារ និងអភិរក្សសត្វផ្សោត ដេីម្បីកំណេីនទេសចរប្រកបដោយនិរន្តភាព «កើនផ្សោត កើនទេសចរ កើនជីវភាព»។
ការប្រារព្វទិវាសត្វផ្សោតទន្លេមេគង្គបាននាំមកនូវការចូលរួមដ៏គួរឱ្យចាប់អារម្មណ៍ និងទទួលបានការគាំទ្រ ។
សត្វផ្សោត របស់ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជា “ប្រភេទសត្វដែលជាសូចនាករនៃទន្លេមេគង្គ” ព្រោះវាអាចជួយបង្ហាញពីសុខភាពទូទៅនៃបរិស្ថានរបស់ទន្លេ។
សត្វផ្សោត ងាយនឹងទទួលរងនូវការផ្លាស់ប្តូរណាមួយដែលអាចកើតឡើងនៅក្នុងទន្លេ ដូចជាគុណភាពទឹក និងលំហូរ ដូច្នេះប្រសិនបើពួកវានៅតែមានសុខភាពល្អ និងសប្បាយរីករាយ នោះមានន័យថាប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេក៏មានសុខភាពល្អផងដែរ។
ជាសង្ខេបរួមមានន័យថា កាលបើទន្លេមានសុខភាពល្អ = ផ្សោតមានសុខភាពល្អ = ប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អ = មនុស្សមានសុខភាពល្អ! ៕