លោក Ruben Amorim នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ Man Utd
លោក Ruben Amorim ត្រូវបានគេរាយកាណ៍មកថា នឹងក្លាយជាអ្នកចាត់ការបន្ទាប់របស់ក្លិបបិសាចក្រហម Manchester United ដើម្បីជំនួសតំណែងលោក Erik ten Hag ដែលត្រូវបានក្លិបបញ្ដេញចេញកាលពីដើមសប្ដាហ៍។
មែនទែនទៅ ដំណឹងនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមបណ្តេញ Erik ten Hag ចេញពីតំណែង ខណៈ United ធ្លាក់ក្នុងចំណាត់ថ្នាក់លេខ ១៤ ក្នុងតារាង Premier League បន្ទាប់ពីការប្រកួតចំនួន៩ ក្នុងលីគ។
ដ្បិតតែឲ្យលោក Ruud van Nistelrooy ចូលកាន់ជាអ្នកចាត់ការបណ្ដុះអាសន្នរបស់ Manchester United ក៏ពិតមែនក៏ពួកគេកំពុងតែតាមចែចូវបុរសដែលកាន់កាប់កំណត់ត្រាដ៏អស្ចារ្យនៅព័រទុយហ្គាល់ម្នាក់នេះ មកជំនួសកន្លែងរបស់ Ten Hag ដែរ។
លោក Ruben Amorim គ្រូបង្វឹករបស់ Sporting បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា កំពុងតែស្ថិតក្នុងជម្រើសខ្ពស់បំផុតដែលបិសាចចង់បាន ខណៈដែលបុរសវ័យ៣៩ឆ្នាំរូបនេះកំពុងតែកាន់កាប់កំណត់ត្រាដឹកនាំមិនចាញ់សោះ ៩ប្រកួតឈ្នះទាំងអស់នៅលីគកំពូលព័រទុយហ្គាល់ ហើយកាលពីរដូវកាលមុន ក៏បានដឹកនាំ Sporting គ្រងជើងឯកលីគកំពូលពានរង្វាន់នេះផងដែរ។
សេចក្តីថ្លែងការណ៍ពីក្លឹ Sporting បាននិយាយ៖«Manchester United FC បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជួលគ្រូបង្វឹក Ruben Amorim ដូច្នេះពួកគេត្រូវបង់ប្រាក់ចំនួន១០លានអឺរ៉ូ មកឲ្យពួកយើងដើម្បីអាចយកលោកចេញពីទីក្រុង Lisbon»។
កន្លងមក Amorim ត្រូវបានក្លឹបមួយចំនួនចាប់អារម្មណ៍ រួមទាំង Liverpool កាលពីរដូវកាលមុន ។ មិនតែប៉ុណ្ណោះ លោកក៏បានពិភាក្សាជាមួយ West Ham United ដើម្បីជំនួស David Moyes ផងដែរ មុនពេលជ្រើសរើសបន្តនៅ Lisbon ៕