Close

ទីបំផុ! Manchester United បណ្តេញលោក Erik Ten Hag ចេញពីដំណែង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ កីឡា
ទីបំផុ! Manchester United បណ្តេញលោក Erik Ten Hag ចេញពីដំណែង ទីបំផុ! Manchester United បណ្តេញលោក Erik Ten Hag ចេញពីដំណែង

នៅទីបំផុត! ក្លិបបិសាចក្រហម Manchester United បានបណ្តេញអ្នកចាត់ការលោក Erik ten Hag ចេញពីដំណែងជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំក្លឹប Premier League មួយនេះ កាន់តែដុនដាបទៅៗ។

ក្លិបបិសាចក្រហម បានធ្លាក់មកលេខ ១៤ ក្នុងតារាង Premier League បន្ទាប់ពីរងបរាជ័យជាលើកទី៤ របស់ពួកគេ ក្នុងការប្រកួតលីកចំនួន ៩លើក ខណៈការចាញ់ចុងក្រោយ ទល់នឹងក្រុម West Ham ។

ក្លឹប Manchester United បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖« លោក Erik ten Hag បានចាកចេញពីតួនាទីរបស់គាត់ជាអ្នកគ្រប់គ្រងក្រុម Manchester United។ យើងមានអំណរគុណ ចំពោះ Erik សម្រាប់អ្វីគ្រប់យ៉ាងដែលគាត់បានធ្វើក្នុងអំឡុងពេលរបស់គាត់ជាមួយយើង ហើយសូមជូនពរគាត់ឱ្យមានសុខភាពល្អ សម្រាប់អនាគត»។

បើតាមក្លិប Man United អតីតខ្សែប្រយុទ្ធ Ruud van Nistelrooy ដែលបានត្រលប់មកក្លឹបវិញ ក្នុងនាមជាជំនួយការរបស់ Ten Hag កាលពីខែកក្កដា នឹងទទួលបន្ទុក ជាអ្នកចាត់ការបណ្តោះអាសន្ន។

គួររំលឹកថា លោក Ten Hag ត្រូវបានតែងតាំងនៅក្នុងខែមេសា ឆ្នាំ ២០២២ ហើយបានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរ គឺការឈ្នះពានរង្វាន់ Carabao Cup 2023 និង FA Cup 2024 ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Ten Hag ១៨ប្រកួតចុងក្រោយនៅ Premier League  ក្លិបល្បីនៅអង់គ្លេសមួយនេះ ឈ្នះតែ ២ប្រកួតប៉ុណ្នោះ ដោយស្មើ៥ និងចាញ់រហូតដល់ ១១ដង៕

អត្ថបទទាក់ទង