Close

ភ្នំពេញក្រោន បន្តធ្វើព្យុះភ្លៀងនៅលីគកំពូលកម្ពុជា ដោយក្លាយជាក្រុមតែមួយគត់ឈ្នះគ្រប់ប្រកួត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ កីឡា
ភ្នំពេញក្រោន បន្តធ្វើព្យុះភ្លៀងនៅលីគកំពូលកម្ពុជា ដោយក្លាយជាក្រុមតែមួយគត់ឈ្នះគ្រប់ប្រកួត ភ្នំពេញក្រោន បន្តធ្វើព្យុះភ្លៀងនៅលីគកំពូលកម្ពុជា ដោយក្លាយជាក្រុមតែមួយគត់ឈ្នះគ្រប់ប្រកួត

ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ក្រុមបាល់ទាត់ភ្នំពេញក្រោន បានបន្តរក្សាកំណត់ត្រាមិនដែលចាញ់៨សប្ដាហ៍ជាប់ៗគ្នា ក្រោយពីយកឈ្នះក្រុមសមាគមបាល់ទាតក្រសួងមហាផ្ទៃ យ៉ាងងាយស្រួល ក្នុងលទ្ធផល ៥ ទល់នឹង ១ កាលពីយប់ថ្ងៃ ពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤នេះ នាកីឡដ្ឋាន Smart RSN។

ខាងក្រោមនេះជាលទ្ធផលការប្រកួតរបស់ ភ្នំពេញក្រោន ទាំង ៨សប្ដាហ៍ ៖
-ភ្នំពេញក្រោន ៥-១ សមាគមបាល់ទាតក្រសួងមហាផ្ទៃ
-ភ្នំពេញក្រោន ៤-៣ ព្រះខ័នរាជស្វាយរៀង
-ភ្នំពេញក្រោន ១០-០ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ
-ភ្នំពេញក្រោន ៦-២ ណាហ្គាវើលដ៍
-ភ្នំពេញក្រោន ៦-០ គិរីវង្សសុខសែនជ័យ
-ភ្នំពេញក្រោន ២-១ បឹងកេត
-ភ្នំពេញក្រោន ២-១ កងយោធពលខេមរភូមិន្ទ
-ភ្នំពេញក្រោន ៤-២ វិសាខា ។

ភ្នំពេញក្រោន បន្តធ្វើព្យុះភ្លៀងនៅលីគកំពូលកម្ពុជា ដោយក្លាយជាក្រុមតែមួយគត់ឈ្នះគ្រប់ប្រកួត

ដូច្នេះ គិតត្រឹមសប្ដាហ៍ទី៧នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន កំពុងឈរកំពូលមាន ២៤ពិន្ទុពេញ ឆ្លងកាត់ការប្រកួត ៨ប្រកួត ឈ្នះទាំងអស់ វិសាខា ឈរលេខ២ មាន ២១ពិន្ទុ ខណៈ អង្គរថាយហ្គឺរ ឈរលេខ៣ មាន ១៦ពិន្ទុ។ សរុបមកប្រសិនណាបើ ភ្នំពេញក្រោន អាចយកឈ្នះ ២ប្រកួតទៀត ពួកគេនឹងតាមស្មើកំណត់ត្រាចាស់របស់ព្រះខ័នរាជស្វាយរៀង ដែលឈ្នះ ១០ប្រកួតជាប់ៗគ្នា ស្របពេលដែល ២ប្រកួតចុងក្រោយនៃជុំទី១នេះ របស់ក្រុមរហស្សនាម ‘សឹង្ហក្រហម’ មាន ត្រូវជួប អង្គរថាយហ្គឺរ (ក្នុងដី) និង អាយអេសអាយ ដង្កោសែនជ័យ (ក្នុងដី)។

សូមបញ្ជាក់ថា បច្ចុប្បន្នកីឡាករ DE ANORADE SOUZA RAMON របស់វិសាខាកំពុងឈរកំពូលតារាង ជាកីឡាករដែលសុទ្ធបញ្ចូលទីច្រើនជាងគេគឺមានម្នាក់៩គ្រាប់ ខណៈ NNAMDI OFUFU IBEH និង RAFAEL ANDRES NIETO RONDON របស់ភ្នំពេញក្រោន មានម្នាក់៨គ្រាប់ ។ចំណែកកីឡាសករខ្មែររកបានគ្រាប់បាល់បានច្រើនជាងគេគឺ កាន់ម៉ូ របស់វិសាខា មាន ៥គ្រាប់ និង លឹម ពុសុទ្ធ មាន៤គ្រាប់៕

ភ្នំពេញក្រោន បន្តធ្វើព្យុះភ្លៀងនៅលីគកំពូលកម្ពុជា ដោយក្លាយជាក្រុមតែមួយគត់ឈ្នះគ្រប់ប្រកួត