លោក Trump ចោទគណបក្សការងាររបស់ចក្រភពអង់គ្លេសថា ជ្រៀតជ្រែកក្នុងការប្រជែងការបោះឆ្នោតប្រធានាធិបតីនៅអាមេរិក
លោក Donald Trump បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ប្រឆាំងនឹង«គណបក្សការងាររបស់ចក្រភពអង់គ្លេស» ដោយចោទប្រកាន់ថា គណបក្សនេះបាន ចូលរួមចំណែករៀបចំយុទ្ធនាឃោសនាបោះឆ្នោតខុសច្បាប់ និងការជ្រៀតជ្រែកកិច្ចការផ្ទុះក្នុង ដើម្បីជួយ ឱ្យលោកស្រី Kamala Harris ទទួលបានជោគជ័យក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
ពាក្យបណ្តឹង នោះត្រូវបាន ដាក់ដោយ ក្រុមអ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ទៅកាន់គណៈកម្មាធិការបោះឆ្នោតសហព័ន្ធឯករាជ្យ ។ ក្នុងបណ្តឹងបានចោទប្រកាន់គណបក្សការងារថា បានបញ្ជូនអ្នកយុទ្ធសាស្រ្តដើម្បីជួយដល់ការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីមកគណបក្សប្រជាធិបតេយ្យ Kamala Harris ហើយនិយាយថា លោកស្រី Harris បានទទួលយកជំនួយពីគណបក្សនេះ ។
ក្រុមអ្នកច្បាប់របស់លោក Trump បានដកស្រង់របាយការណ៍ចេញពីប្រព័ន្ធផ្សព្វផ្សាយដែលថាមន្រ្តីគណបក្សការងារ រួមទាំងប្រធានបុគ្គលិករបស់នាយករដ្ឋមន្រ្តីលោក Sir Keir Starmer លោក Morgan McSweeney; ប្រធានយុទ្ធសាស្រ្តរបស់លោក លោក Deborah Mattinson; និង លោក Matthew Doyle នាយកផ្នែកទំនាក់ទំនងរបស់ Downing Street បានធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីផ្តល់យោបល់ដល់ការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Harris ។
ពាក្យបណ្តឹងនេះក៏បាន បង្ហោះនៅលើបណ្តាញសង្គម LinkedIn ហើយត្រូវបានលុបចេញវិញ ពីសំណាក់លោក Sofia Patel ប្រធានផ្នែកប្រតិបត្តិការនៅគណបក្សការងារ ដោយបានសរសេរថា «បុគ្គលិកជិត 100នាក់ និង ណបក្សការងារនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បីជួយដល់បោះឆ្នោតជ្រើសរើស លោកស្រីHarris ។
មេធាវីរបស់លោក Trump អះអាងថា ការគាំទ្របែបនេះគឺជាការរួចំណែកពីតួអង្គបរទេស ដែលបំពានលើច្បាប់ហិរញ្ញវត្ថុយុទ្ធនាការរបស់សហរដ្ឋអាមេរិក។
មេធាវីរបស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋបានស្នើសុំ “ការស៊ើបអង្កេតជាបន្ទាន់” លើអ្វីដែលពួកគេបានពិពណ៌នាថាជា “ការជ្រៀតជ្រែកពីបរទេសដោយឥតសំចៃ” នៅក្នុងការបោះឆ្នោតដោយទាំងយុទ្ធនាការរបស់ Labor និង Harris ។
ពាក្យបណ្តឹងនេះកើតឡើងក្នុងរយៈពេលមុនការបោះឆ្នោត ដើម្បីចូលរួមក្នុងការប្រជែងការបោះឆ្នោតនៅសហរដ្ឋអាមេរិកដ៏តឹងតែងបំផុតដែលមិនធ្លាប់មាន៕