Close

ការស្ទង់មតិបោះឆ្នោតអាមេរិកឆ្នាំ 2024៖ លោកស្រី Harris នាំមុខ លោក Trump

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ការស្ទង់មតិបោះឆ្នោតអាមេរិកឆ្នាំ 2024៖ លោកស្រី Harris នាំមុខ លោក Trump ការស្ទង់មតិបោះឆ្នោតអាមេរិកឆ្នាំ 2024៖ លោកស្រី Harris នាំមុខ លោក Trump

អនុប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានទទួលជម្នះលើការគាំទ្រពីប្រជាពលរដ្ឋ ច្រើនជាង អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅក្នុងការស្ទង់មតិផ្សេងៗគ្នា ដែលត្រូវបានធ្វើឡើង បន្ទាប់ពីសន្និបាតជាតិប្រជាធិបតេយ្យ ។

តាមការចុះផ្សាយរបស់ទស្សនាវដ្តី Fords បានឱ្យដឹងថា លោកស្រី Harris បាននាំមុន លោក Trump ដោយពីរពិន្ទុ 47% ទល់ 45% នៅក្នុងការស្ទង់មតិចុងក្រោយរបស់ស្ថាប័នព័ត៌មាន Economist ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ ។

ការស្ទង់មតិបោះឆ្នោតអាមេរិកឆ្នាំ 2024៖ លោកស្រី Harris នាំមុខ លោក Trump

ប្រភពដដែលបន្តថា បើតាមការការស្ទង់មតិតាមអ៊ីនធឺណិតរបស់ស្ថាប័ន Yahoo News នៅថ្ងៃទី 22-26 ខែសីហា ដែលមានអ្នកបោះឆ្នោតប្រមាណ 1,200 នាក់ បង្ហាញថា លោកស្រី Harris បានកើនឡើងនូវការគាំទ្រចំនួន 47% ទល់ 46% ជាមួយនឹង 4% មិនទាន់សម្រេចចិត្ត និង 2% មិនបោះឆ្នោត។
ដោយឡែកនៅក្នុងការស្ទង់មតិមួយទៀត ចាប់ថ្ងៃទី 23-25 ខែសីហា បានរកឃើញថា លោកស្រី Harris នាំមុខលោក Trump ដោយទទួលបាន 48% ទល់ 44% ។ ការរកឃើញនេះ ស្រដៀងទៅនឹងការស្ទង់មតិកាលពីថ្ងៃទី 16-18 ខែសីហា ។
ជាមួយគ្នានោះដែរ លោកស្រី Harris នាំមុខលោក Trump ចំនួន 49% ទល់ 45% ក្នុងចំណោមអ្នកបោះឆ្នោតដោយទទួលបាន 51% ទល់ 45% នៅក្នុងការស្ទង់មតិដោយ Ipsos, ABC News និង The Washington Post ដែលបានចេញផ្សាយនៅថ្ងៃទី ១៨ ខែសីហា។

នៅក្នុងការស្ទង់មតិរបស់ស្ថាប័ន CBS និង YouGov ដែលបានចេញផ្សាយនៅថ្ងៃទី ១៨ ខែសីហាផងដែរ បានឱ្យដឹងថា លោកស្រី Harris មានចំណុចបីលើលោក Trump ក្នុងចំណោមអ្នកបោះឆ្នោតដោយទទួលបាន 51% ទល់ 48% ។

លោកស្រី Harris នាំមុខពី 50% ទល់ 46% នៅក្នុងការស្ទង់មតិរបស់មហាវិទ្យាល័យ Emerson ដែលមានអ្នកបោះឆ្នោត 1,000 នាក់ ដែលបាន ចេញផ្សាយនៅថ្ងៃទី 15 ខែសីហា។

ការស្ទង់មតិនេះ ធ្វើឡើងបន្ទាប់ពី លោកស្រី Harris បានចូលរួម ប្រកួតប្រជែង កាលពីខែមុន និងទទួលបានការគាំទ្រពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ៕

ការស្ទង់មតិបោះឆ្នោតអាមេរិកឆ្នាំ 2024៖ លោកស្រី Harris នាំមុខ លោក Trump