Close

សោកស្ដាយណាស់! ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ សម្រេចចូលនិវត្តន៍ជាផ្លូវការ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន កីឡា
សោកស្ដាយណាស់! ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ សម្រេចចូលនិវត្តន៍ជាផ្លូវការ សោកស្ដាយណាស់! ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ សម្រេចចូលនិវត្តន៍ជាផ្លូវការ

កាលពីម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសថា កីឡាករលើកបាល់ដៃទី១ សួន ចាន់ណារ៉ូ បានសម្រេចចិត្តចូលនិវត្ដន៍ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាហើយ បន្ទាប់ពីប្រធានក្រុមបានរួមចំណែកជួយក្រុមជម្រើសជាតិទទួលបានសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេលជាច្រើនឆ្នាំ។

យោងតាមការប្រកាសរបស់សហព័ន្ធ នៅល្ងាចថ្ងៃទី១៧ ខែតុលានេះ បានបញ្ជាក់ថា «តាងនាមថ្នាក់ដឹកនាំ គណៈគ្រប់គ្រង ក្រុមកីឡាករ និងមន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជាទាំងអស់ សូមគោរពនូវការសម្រេចចិត្តនេះ ហើយក៏សូមថ្លែងអំណរគុណដល់ សួន ចាន់ណារ៉ូ សម្រាប់ការខិតខំប្រឹងប្រែងជួយក្រុមជម្រើសជាតិរបស់យើង អស់រយៈពេលជាច្រើនរដូវកាលកន្លងមក ព្រមទាំងសមិទ្ធផលធំៗជាច្រើនសម្រាប់ជាតិ»។

សោកស្ដាយណាស់! ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ សម្រេចចូលនិវត្តន៍ជាផ្លូវការ

មែនទែនទៅ សួន ចាន់ណារ៉ូ ធ្លាប់ប្រកាសចូលនិវត្តន៍ពីវិស័យកីឡាមួយនេះម្ដងហើយ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើគកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ហេតុផលដោយសារ ចង់ទុកឱកាសឱ្យកីឡាករជំនាន់ក្រោយបានបង្ហាញសមត្ថភា និងជាប់រវល់បំពេញភារកិច្ចការងារជាមន្រ្តីរាជការ មួយវិញទៀតនោះ ណារ៉ូ ចង់ផ្តល់ពេលវេលាឱ្យបានច្រើនសម្រាប់គ្រួសារ។ មួយវិញទៀត គិតថាខ្លួនថមថយកម្លាំង មិនមានភាពរហ័សរហួនដូចមុន។ តែទោះបីជាយ៉ាងណា រូបគេត្រូវបានមិត្តរួមក្រុម និងថ្នាក់ដឹកនាំរបស់សហព័ន្ធសុំឲ្យរូបគេបន្តលេង ព្រោះមិនទាន់មានអ្នកជំនួសដំណែងរបស់ខ្លួន ក្រោយមករូបគេក៏បានបន្តលេងបន្ថែមទៀត។

គួររំលឹកថា សួន ចាន់ណារ៉ូ បានប្រឡូកចូលក្នុងវិស័យកីឡាបាល់ទះ កាលពីឆ្នាំ២០១២ ដោយប្រកបអាជីពនៅក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ និងបន្តលេងឱ្យក្លិបបាល់ទះ ស.ស.យ.ក ខេត្តព្រៃវែង ដោយបច្ចុប្បន្នប្តូរឈ្មោះមកជាក្លិបបាល់ទះវិសាខា។ ចាន់ណារ៉ូ ជាប់ជម្រើសជាតិជាកម្ពុជាលើកដំបូង នៅឆ្នាំ២០១៥ និងបានចូលរួមប្រកួតកីឡាស៊ីហ្គេម ៤លើកផងដែរ។

សោកស្ដាយណាស់! ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ សម្រេចចូលនិវត្តន៍ជាផ្លូវការ

លើកទី១ នៅឆ្នាំ២០១៧ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ធ្វើនៅប្រទេសម៉ាឡេស៊ី ដោយធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។ នៅឆ្នាំ២០១៩ ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ណារ៉ូ ក៏បានចូលរួមជាមួយសមាជិកជម្រើសជាតិកម្ពុជាផងដែរ តែត្រូវធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលដូចគ្នា លុះដល់ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម សួន ចាន់ណារ៉ូ បានរួមចំណែកយ៉ាងធំ ដោយក្រុមកម្ពុជា ទទួលបានមេដាយសំរឹទ្ធលើកដំបូង និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ក្មេងតូចរូបនេះ បានជួយកម្ពុជា ឈ្នះមេដាយប្រាក់ជាប្រវត្តិសាស្រ្ត៕

សោកស្ដាយណាស់! ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ សម្រេចចូលនិវត្តន៍ជាផ្លូវការ