Close

បារ៉ែន ស្នើសុំ FIFA ឱ្យផ្លាស់ប្តូរទីតាំងការប្រកួតជម្រុះ World Cup របស់ពួកគេ ទល់ ឥណ្ឌូនេស៊ី ដោយសារការគំរាមកំហែងពីអ្នកគាំទ្រ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ កីឡា
បារ៉ែន ស្នើសុំ FIFA ឱ្យផ្លាស់ប្តូរទីតាំងការប្រកួតជម្រុះ World Cup របស់ពួកគេ ទល់ ឥណ្ឌូនេស៊ី ដោយសារការគំរាមកំហែងពីអ្នកគាំទ្រ បារ៉ែន ស្នើសុំ FIFA ឱ្យផ្លាស់ប្តូរទីតាំងការប្រកួតជម្រុះ World Cup របស់ពួកគេ ទល់ ឥណ្ឌូនេស៊ី ដោយសារការគំរាមកំហែងពីអ្នកគាំទ្រ

សមាគមបាល់ទាត់បារ៉ែន បានស្នើសុំជាផ្លូវការពី FIFA ឱ្យផ្លាស់ប្តូរទីតាំងការប្រកួតជម្រុះ World Cup របស់ពួកគេនាពេលខាងមុខជាមួយក្រុមឥណ្ឌូនេស៊ី នៅទីក្រុងហ្សាកាតា នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ ទៅកាន់កន្លែងអព្យាក្រឹត។

សំណើនេះធ្វើឡើង ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ក្រុមជម្រើសជាតិបារ៉ែន បន្ទាប់ពីមានការយាយីតាមអ៊ីនធឺណិត និងការគំរាមកំហែងពីអ្នកគាំទ្រឥណ្ឌូនេស៊ីមួយចំនួន។

ជាការពិតណាស់ បន្ទាប់ពីការប្រកួតរវាងប្រទេសបារ៉ែន និងឥណ្ឌូណេស៊ី កាលពីថ្ងៃទី១០ ខែតុលា គណនីបណ្តាញសង្គមរបស់សមាគមកីឡាបាល់ទាត់បារ៉ែន កីឡាករ និងអាជ្ញាកណ្តាល ត្រូវបានទទួលរងការវាយប្រហារ មានទាំងមតិរិះគន់ដូចទឹកបាក់ទំនប់ ពីសំណាក់អ្នកគាំទ្រឥណ្ឌូណេស៊ី ជុំវិញការបន្ថែមម៉ោងនៅចុងតង់ទី២ ដែលធ្វើឲ្យបារ៉ែន តាមស្មើក្នុងលទ្ធផល ២-២។

បន្ទាប់ពីចប់ការប្រកួត សមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ AFC ដោយចោទសួរអំពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាល Ahmed Al-Kaf ជនជាតិអូម៉ានី អំឡុងពេលប្រកួត។

បារ៉ែន ស្នើសុំ FIFA ឱ្យផ្លាស់ប្តូរទីតាំងការប្រកួតជម្រុះ World Cup របស់ពួកគេ ទល់ ឥណ្ឌូនេស៊ី ដោយសារការគំរាមកំហែងពីអ្នកគាំទ្រ

ជាមយយគ្នានោះ សមាគមកីឡាបាល់ទាត់អូម៉ង់ (OFA) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសភាសាគំរាមកំហែង ដែលសំដៅទៅលើ Ahmed Al-Kaf និងជំនួយការរបស់គាត់។ OFA ក៏បានអំពាវនាវឱ្យ FIFA និង AFC ឈានជើងចូល និងធានាសុវត្ថិភាព និងការការពារអាជ្ញាកណ្តាល។

សមាគមបានបង្ហាញឱ្យឃើញថា គេហទំព័រផ្លូវការរបស់ខ្លួន គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធឆ្លើយឆ្លងត្រូវបានគេលួចចូល(Hack) និងមានការគំរាមកំហែង។ សកម្មភាពទាំងនេះ ក៏បានកំណត់គោលដៅទៅលើគណនីផ្ទាល់ខ្លួនរបស់កីឡាករ និងអ្នកគាំទ្រផងដែរ។ BFA បានសង្កត់ធ្ងន់ថា អាកប្បកិរិយាបែបនេះគឺផ្ទុយទាំងស្រុងទៅនឹងស្មារតីនៃកីឡា និងតម្លៃនៃកីឡាបាល់ទាត់ ដែលមានគោលបំណងបង្រួបបង្រួមមនុស្សជាតិ។

ជាការឆ្លើយតប BFA បានប្រកាសថា ខ្លួនកំពុងនិយាយជាផ្លូវការទៅកាន់ FIFA និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីជូនដំណឹងដល់ពួកគេអំពីការគំរាមកំហែងទាំងនេះ និងស្នើសុំការផ្លាស់ប្តូរទីតាំងនៃការប្រកួតក្រៅដីនាពេលខាងមុខ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កង្វល់ចម្បងគឺសុវត្ថិភាពរបស់ក្រុមជម្រើសជាតិ ដែលសមាគមបារម្ភថា អាចនឹងមានហានិភ័យ ប្រសិនបើការប្រកួតត្រូវបានធ្វើឡើងក្នុងប្រទេសឥណ្ឌូនេស៊ី។ BFA បានសង្កត់ធ្ងន់ថា សុវត្ថិភាពកីឡាករគឺមានសារៈសំខាន់បំផុត ហើយបានជំរុញឱ្យ FIFA និង AFC ផ្តល់អាទិភាពលើចំណុចនេះ នៅពេលធ្វើការសម្រេចចិត្ត៕

បារ៉ែន ស្នើសុំ FIFA ឱ្យផ្លាស់ប្តូរទីតាំងការប្រកួតជម្រុះ World Cup របស់ពួកគេ ទល់ ឥណ្ឌូនេស៊ី ដោយសារការគំរាមកំហែងពីអ្នកគាំទ្រ