Close

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី២

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី២ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី២

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានផ្នែករាជរដ្ឋាភិបាល នៃក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក (ក.ប.យ.អ.) និងវិស័យឯកជនចំនួនពីររួមមានក្រុមហ៊ុន RMA Cambodia តំណាងដោយលោកនាយកប្រតិបត្តិ នង សាំង ជាសហប្រធានផ្នែកយានយន្ត និងក្រុមហ៊ុន Minebea Cambodia តំណាងដោយលោកប្រធានក្រុមប្រឹក្សាភិបាល Yoshihiro SAKANUSHI ជាសហប្រធានផ្នែកអេឡិចត្រូនិក ដឹកនាំកិច្ចប្រជុំលើកទី២របស់ក្រុមប្រឹក្សាផ្ដល់យោបល់។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី២

លោក ឧបនាយករដ្ឋមន្ត្រី បានសម្តែងសេចក្តីសោមនស្ស និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និងបានជម្រាបជូនអំពីរបៀបវារៈនៃកិច្ចប្រជុំ ស្ថានភាពវិនិយោគនៅកម្ពុជា សាវតារនៃការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ការរៀបចំយន្តការស្ថាប័នសម្រាប់ការអនុវត្ត ក៏ដូចជាភាពចាំបាច់នៅក្នុងការបង្កើតឱ្យមាននូវក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនេះឡើង ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ព្រមទាំងទិសដៅការងារអាទិភាពសំខាន់ៗផងដែរ។

កិច្ចប្រជុំនាឱកាសនេះមានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាព ក.ប.យ.អ., ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា, ទី៣-ពិភាក្សាលើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី២

អង្គប្រជុំបានចូលរួមមតិយោបល់យ៉ាងផុលផុស និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលជារួមតាមរយៈការស្ទង់មតិលើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព ក្នុងនោះរួមមាន៖ ១)-អភិវឌ្ឍកម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញនៃកម្លាំងពលកម្មដោយសហការជាមួយវិស័យឯកជន ២)-ធ្វើសាមញ្ញកម្មបែបបទនាំចេញ-នាំចូល និង៣)-ពិនិត្យឡើងវិញនូវគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពនៃការផ្គត់ផ្គង់៕

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី២