Close

ខេត្តព្រះសីហនុស្វាគមន៍គម្រោងបង្កើតរោងចក្រចំនួន ៣ បន្ថែមទៀត មានទុនជាង ១៦លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ
ខេត្តព្រះសីហនុស្វាគមន៍គម្រោងបង្កើតរោងចក្រចំនួន ៣ បន្ថែមទៀត មានទុនជាង ១៦លានដុល្លារ ខេត្តព្រះសីហនុស្វាគមន៍គម្រោងបង្កើតរោងចក្រចំនួន ៣ បន្ថែមទៀត មានទុនជាង ១៦លានដុល្លារ

ខេត្តព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ បានសម្តែងនូវក្តីរីករាយជាខ្លាំងក្រោយ គម្រោងបង្កើតរោងចក្រចំនួន ៣ មានទុនជាង ១៦លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តជាគោលការណ៍។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី ១០ ខែតុលានេះ បានឱ្យដឹងថា៖ «ញញឹមបិទមាត់អត់ជិតមួយទៀតថ្ងៃនេះ ពីព្រោះគម្រោងវិនិយោគនៅខេត្តព្រះសីហនុចំនូន ៣រោងចក្រ មានរោងចក្រផលិតគ្រឿងបង្គុំឧបករណ៍លោហៈធាតុ, រោងចក្រកែច្នៃផ្លែឈើ, និង រោងចក្រកែច្នៃឈើដាំ សរុបទុនវិនិយោគចំនួន ជាង ១៦លានដុល្លារអាមេរិក ទទួលបានការគាំទ្រជាគោលការណ៍ពីកិច្ចប្រជុំច្រកចេញ-ចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»

ខេត្តព្រះសីហនុស្វាគមន៍គម្រោងបង្កើតរោងចក្រចំនួន ៣បន្ថែមទៀត មានទុនជាង ១៦លានដុល្លារ

ជាមួយគ្នានោះដែរ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា ចំនួន៣៣ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់ «អត្ថប្រយោជន៍ពិសេស» ដែលនឹងជួយបង្កើនសកម្មភាពធុរៈកិច្ច និងវិនិយោគក្នុងខេត្តបន្ថែមទៀត។

ខេត្តព្រះសីហនុស្វាគមន៍គម្រោងបង្កើតរោងចក្រចំនួន ៣បន្ថែមទៀត មានទុនជាង ១៦លានដុល្លារ

ជាលទ្ធផល, អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៣០ ដែលមានទុនវិនិយោគសរុប ៥៩០ លានដុល្លារអាមេរិកជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោហធាតុ, រោងចក្រផលិតសម្ភារៈវេចខ្ចប់, រោងចក្រកែច្នៃស្បែក, ផ្សារទំនើប, អគារពហុមុខងារ, សណ្ឋាគារ, និងភោជនីយដ្ឋាន។
សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ១១០ គម្រោង រួចមកហើយ គិតត្រឹមខែ សីហា ឆ្នាំ២០២៤ ។

ដោយរាប់បញ្ចូលទាំងគម្រោង ដែលទទួលបានការឯកភាពក្នុងកិច្ចប្រជុំនាថ្ងៃនេះ, គម្រោងដែលទទួលបានការលើកទឹកចិត្តពិសេស សរុបមានចំនួន ១៤០ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ៕

ខេត្តព្រះសីហនុស្វាគមន៍គម្រោងបង្កើតរោងចក្រចំនួន ៣បន្ថែមទៀត មានទុនជាង ១៦លានដុល្លារ