មន្ត្រីខេត្តព្រះសីហនុឱ្យអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿនបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ខណៈមានទឹកហូរកាត់ផ្លូវ
ព្រះសីហនុ៖ លោក ឃាង ភារម្យ មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាខេត្តព្រះសីហនុ បាន ឱ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿនព្រះសីហនុ-ភ្នំពេញ ចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវ ខណៈពេលភ្លៀងកំពុងបង្អុរធ្លាក់ខ្លាំង។
ជាមួយគ្នានោះ លោក បានអំពាវនាវឱ្យ បងប្អូនជាអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿន ព្រះសីហនុ-ភ្នំពេញ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត៕