Close

លោក Didier Deschamps បន្តផ្ដល់ឱកាសសម្រាប់កីឡាករថ្មី ទោះបីជា បារាំង ទើបតែចាញ់អ៊ីតាលី ក៏ដោយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
លោក Didier Deschamps បន្តផ្ដល់ឱកាសសម្រាប់កីឡាករថ្មី ទោះបីជា បារាំង ទើបតែចាញ់អ៊ីតាលី ក៏ដោយ លោក Didier Deschamps បន្តផ្ដល់ឱកាសសម្រាប់កីឡាករថ្មី ទោះបីជា បារាំង ទើបតែចាញ់អ៊ីតាលី ក៏ដោយ

គ្រូបង្វឹកក្រុមមាន់គោកបារាំង លោក Didier Deschamps បាននិយាយថា នឹងប្រកាន់ខ្ជាប់នូវផែនការរបស់លោក ដែលជ្រើសយកការប្រកួត Nations League សម្រាប់ផ្ដល់ឱកាស និងតេស្តសមត្ថភាពកីឡាករថ្មី។
បារាំងបានរងបរាជ័យ ក្នុងលទ្ធផល ៣-១ ក្រោមថ្វីជើងក្រុមអ៊ីតាលី នៅទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ ក្នុងការចាប់ផ្តើមយុទ្ធនាការ Nations League របស់ពួកគេ ប៉ុន្តែលោក Deschamps បានទទូចថា នេះនឹងមិនរារាំងលោកពីការធ្វើតាមផែនការដែលបានកំណត់ទុកជាមុនរបស់ខ្លួននោះទេ។

លោក Didier Deschamps បន្តផ្ដល់ឱកាសសម្រាប់កីឡាករថ្មី ទោះបីជា បារាំង ទើបតែចាញ់អ៊ីតាលី ក៏ដោយ

លោក Deschamps បានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួតជាមួយនឹងក្រុមបែលហ្សិក នៅយប់នេះ ថា៖«ការប្រកួត Nations League ចំនួនប្រាំមួយប្រកួត ត្រូវតែផ្ដល់ពេលវេលា សម្រាប់កីឡាករថ្មីបង្ហាញសមត្ថភាព។ប្រសិនបើយើងមានកាលវិភាគផ្សេង ហើយកំពុងលេងវគ្គជម្រុះ World Cup ខ្ញុំនឹងមិនជ្រើសរើសធ្វើបែបនេះទេ។ ប៉ុន្តែខ្ញុំជ្រើសរើស Nations League ព្រោះខ្ញុំជឿថា យើងត្រូវឆ្លងកាត់វា ហើយខ្ញុំនឹងមិនផ្លាស់ប្តូរឱកាសនេះទេ»។
គួរបញ្ជាក់ថា បន្ទាប់ពីបើកការប្រកួត Nations League ចំនួនពីររបស់ពួកគេ បារាំង នឹងប្រកួតជាមួយអ៊ីស្រាអែល និងបែលហ្សិក នៅខែក្រោយ ហើយបញ្ចប់ការប្រកួតក្នុងពូលរបស់ពួកគេ ជាមួយអ៊ីស្រាអែល និងអ៊ីតាលី ក្នុងខែវិច្ឆិកា៕

លោក Didier Deschamps បន្តផ្ដល់ឱកាសសម្រាប់កីឡាករថ្មី ទោះបីជា បារាំង ទើបតែចាញ់អ៊ីតាលី ក៏ដោយ