Close

ឥណ្ឌូណេស៊ី : ជារឿងល្អ ដែលស៊ីហ្គេម លើកទី៣២ នៅកម្ពុជា មិនមានកូតាកីឡាករលើសអាយុ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ឥណ្ឌូណេស៊ី : ជារឿងល្អ ដែលស៊ីហ្គេម លើកទី៣២ នៅកម្ពុជា មិនមានកូតាកីឡាករលើសអាយុ ឥណ្ឌូណេស៊ី : ជារឿងល្អ ដែលស៊ីហ្គេម លើកទី៣២ នៅកម្ពុជា មិនមានកូតាកីឡាករលើសអាយុ

ដូចដែលប្រិយមិត្តដឹងហើយថា គណៈកម្មាធិការរៀបចំនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានបញ្ជាក់ជាផ្លូវការថា កីឡាករបាល់ទាត់ដែលចូលរួមទាំងអស់ត្រូវមានអាយុក្រោម ២២ឆ្នាំ ឬកើតចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០១។ នេះមានន័យថា គ្រប់ក្រុមទាំងអស់នឹងមិនអាចចុះឈ្មោះកីឡាករលើសអាយុពីរនាក់ ឬបីនាក់ដូចនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ពីមុននោះទេ។

ដំណឹងនេះ បានធ្វើឲ្យប្រទេសមួយចំនួនមានការមិនពេញចិត្ត តែសម្រាប់គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ឥណ្ឌូនេស៊ី លោក Indra Sjafri មានអារម្មណ៍សប្បាយរីករាយ ហើយគិតថា វាជារឿងល្អ។

លោកបាននិយាយថា ៖«កាលពីប៉ុន្មានថ្ងៃមុននេះ យើងនៅតែស្ទាក់ស្ទើរក្នុងការជ្រើសរើសកីឡាករលើសអាយុចំនួនពីរ ទៅបីនាក់នោះ។ ដោយសារតែសហព័ន្ធនៅតែត្រូវធ្វើការជាមួយក្លឹប ដើម្បីអាចកោះហៅកីឡាករចូលរួម។ ប៉ុន្តែឥឡូវនេះ វាប្រសើរជាងនេះ ព្រោះនឹងផ្តោតលើក្រុមអាយុ ក្រោម ២២ឆ្នាំ ប៉ុណ្ណោះ»។

លោកបានបន្តថា ៖«ទន្ទឹមនឹងនេះដែរ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មានក្រុមកីឡាករ ដែលបានត្រៀមខ្លួន សម្រាប់ការប្រកួត U20 World Cup 2021 ដែលមិនបានប្រកួត ពីព្រោះការប្រកួតត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាត»។

គួរបញ្ជាក់ថា ដោយសារគ្រូបង្វឹក Shin Tae Yong រវល់ជាមួយការងារនៅ U20 ឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រកួត U20 អាស៊ី និងឆ្ពោះទៅ U20 World Cup 2023 ដូច្នេះក្រុមយុវជន U23 ឥណ្ឌូនេស៊ី ត្រូវបានប្រគល់ទៅឱ្យលោក Indra Sjafri ដែលជានាយកបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ជាអ្នកគ្រប់គ្រង៕

អត្ថបទទាក់ទង