យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump រៃអង្គាសប្រាក់បាន 130លានដុល្លារ ក្នុងខែសីហា
បរទេស៖ ក្រុមអ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump បាន និយាយថា ការរៀបចំយុទ្ធនាការនេះ បានរៃអង្គាសប្រាក់បាន ចំនួន ១៣០លានដុល្លារ ក្នុងខែសីហា ។ ប៉ុន្តែតួលេខនេះ ទីប្រឹក្សារបស់លោក Trump បាននិយាយថា ការដាក់បេក្ខជនប្រធានាធិបតី លោក Trump មានស្ថានភាពល្អសម្រាប់រយៈពេលពីរខែមកនេះ ។
ក្រុមអ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បាននិយាយកាលពីថ្ងៃពុធថា តួលេខនោះ ៩៨% ភាគច្រើន បានមកពីការបរិច្ចាគប្រាក់ក្រោម 200 ដុល្លារ និងជាមធ្យមចំនួន 56 ដុល្លារ ។
ការចេញផ្សាយរបាយការណ៍នៃ ការរៃអង្គាសប្រាក់ធ្វើឡើងនៅពេលដែលសមរភូមិនៃការឃោសនាបោះឆ្នោតវាង លោក Trump និងអនុប្រធានាធិបតី លោកស្រី Kamala Harris ឈានដល់កម្រិតកំពូល ក្រោយពេលដែលលោកប្រធានាធិបតី Joe Biden បានប្រកាសឈប់ពីបេក្ខភាព និងបានលើកលោកស្រី Harris ឱ្យឈរជំនួសជាបេក្ខភាពប្រធានាធិបតី ។
លោក Trump បានបង្ហាញថា ការរៃអង្គាសប្រាក់មានចំនួនច្រើន ប៉ុន្តែ ចំណែក លោកស្រី Harris ច្រើនលើសលោក Trump ទៅទៀត ។ ទោះបីជាក្រុមអ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Harris មិនទាន់បង្ហាញតួលេខរៃអង្គាសប្រាក់របស់ខ្លួនសម្រាប់ខែសីហានេះ ក៏ដោយ។
យ៉ាងនេះក្តី ក្នុងរយៈពេល ៥ សប្តាហ៍ដែលបានចាប់ផ្តើមជាមួយនឹងការចាកចេញរបស់លោក Biden ពីការប្រកួតតំណែងប្រធានាធិបតី និង បន្ទាប់ពីសន្និបាតជាតិប្រជាធិបតេយ្យ យុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោកស្រី Harris បានរៃអង្គាសប្រាក់បានចំនួន ៥៤០ លានដុល្លារ៕