Close

ក្រុមចម្រៀងប៉ុប ABBA ប្រាប់ លោក Trump ឱ្យឈប់ចាក់បទចម្រៀងរបស់ខ្លួននៅព្រឹត្តិការណ៍ឃោសនាបោះឆ្នោត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ក្រុមចម្រៀងប៉ុប ABBA ប្រាប់ លោក Trump ឱ្យឈប់ចាក់បទចម្រៀងរបស់ខ្លួននៅព្រឹត្តិការណ៍ឃោសនាបោះឆ្នោត ក្រុមចម្រៀងប៉ុប ABBA ប្រាប់ លោក Trump ឱ្យឈប់ចាក់បទចម្រៀងរបស់ខ្លួននៅព្រឹត្តិការណ៍ឃោសនាបោះឆ្នោត

បរទេស៖ ក្រុមចម្រៀងប៉ុបស៊ុយអែត ABBA បានប្រាប់ក្រុមអ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក Donald Trump ឱ្យឈប់ចាក់បទចម្រៀងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោត របស់ខ្លួន ដោយបញ្ជាក់ថា ពួកគេមិនបានផ្តល់ការអនុញ្ញាតសម្រាប់ការប្រើប្រាស់នោះទេ ។

ក្រុមចម្រៀងប៉ុបស៊ុយអែត ABBA បានចេញសេចក្តីថ្លែងការណ៍មួយឱ្យបញ្ឈប់ជាបន្ទាន់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបទចម្រៀងល្បីៗមួយចំនួន រួមមាន Dancing Queen, Money, Money, Money និង The Winner Takes It All ត្រូវបានចាក់នៅឯការប្រមូលផ្តុំអ្នកគាំទ្ររបស់ លោក Trump ក្នុងរដ្ឋ Minnesota កាលពីខែមុន។

សេចក្តីថ្លែងការណ៍នោះសរសេរថា៖« សមាជិកនៃ ABBA យើងបានរកឃើញថាវីដេអូបទចម្រៀង ត្រូវបានគេចាក់នៅក្នុងព្រឹត្តិការណ៍ជួបជុំអ្នកគាំទ្ររបស់ លោក Trump ។ ដូច្នេះហើយយើងស្នើសុំ កុំឱ្យមានការយកទៅ ប្រើប្រាស់បែបនេះទៀត និងត្រូវបញ្ឈប់បន្ទាន់»។

បើតាមការចផ្សាយរបស់សារព័ត៌មាន Aljazeera វាមិនមែនជាលើកទីមួយទេ ដែលក្រុមអ្នករៀបចំបានយកបទចម្រៀង និងភ្លេងយក ទៅប្រើប្រាស់ក្នុងព្រឹត្តិការណ៍នយោបាយរបស់លោក Trump ដោយគ្មានការអនុញ្ញាត។ បន្ថែមពី សិល្បករកំប្លែង លោក Isaac Hayes បានគំរាមលោក Trump ជាមួយនឹងចំណាត់ការផ្លូវច្បាប់កាលពីដើមខែនេះ ជុំវិញការប្រើប្រាស់បទចម្រៀងរបស់តន្ត្រីករដោយគ្មានការអនុញ្ញាត»។

ក្រុមចម្រៀងប៉ុប ABBA ប្រាប់ លោក Trump ឱ្យឈប់ចាក់បទចម្រៀងរបស់ខ្លួននៅព្រឹត្តិការណ៍ឃោសនាបោះឆ្នោត

កាលពីខែកក្កដា អ្នកកាសែតម្នាក់នៅស្ថាប័ន Svenska Dagbladet របស់ប្រទេសស៊ុយអែតបានរាយការណ៍ថា The Winner Takes It All ត្រូវបានចាក់ក្នុងអំឡុងពេលព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោត របស់លោក Trump ក្នុងរដ្ឋ Minnesota ជាមួយនឹងឃ្លីបវីដេអូរយៈពេល ១០ នាទីរបស់ក្រុមប៉ុប ABBA ក្នុងបទចម្រៀងល្បីៗមួយចំនួនរបស់ពួកគេដែលត្រូវបានចាក់បញ្ចាំងលើអេក្រង់ធំ។

កាលពីខែមីនា តារាចម្រៀងអៀរឡង់ លោក Sinead O’Connor ក៏បានស្នើសុំឱ្យលោក Trump បញ្ឈប់ការប្រើប្រាស់ បទចម្រៀង Nothing Compares 2 U របស់ខ្លួននៅក្នុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តារាល្បីៗជាច្រើន ដូចជា Tom Petty, Adele, REM, និង Celine Dion បានបញ្ចេញមតិស្រដៀងគ្នានេះ។
កាលពីដើមខែនេះ លោក Trump ក៏បានចែករំលែករូបភាព AI ក្លែងក្លាយ ដែលបង្ហាញថា តារាល្បី Taylor Swift គាំទ្រលោក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕