Close

ទូតថៃ៖ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦ នៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ទូតថៃ៖ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦ នៅកម្ពុជា ទូតថៃ៖ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦ នៅកម្ពុជា

ភ្នំពេញ៖ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានសម្តែងនូវក្តីរីករាយ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មដែលត្រូវបានពង្រីកគួរឱ្យគាត់សម្គាល់។ លោក សង្ឃឹមថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូតលាស់ជាងនេះទៅទៀត។

លោក Cherdkiat ATTHAKOR នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ ថ្លែងថា៖«ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជាជាដៃគូផ្នែកពាណិជ្ជកម្ម ហើយចំនួនទេសចរថៃជាប់លំដាប់ទី១ ហើយសង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជាបន្តទៀត ជាពិសេសទៅកាន់ខេត្តសៀមរាប»

ទូតថៃ៖ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅកម្ពុជា

ជាការឆ្លើយតប សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានលើកឡើង ជុំវិញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ សម្ដេច ពិតជារីករាយដែលទំនាក់ទំនងប្រទេសយើងទាំងពីរបានរីកលូតលាស់ ព្រមទាំងអរគុណលោក ឯកអគ្គរាជទូត ដែលបានសម្របសម្រួលលើដំណើរទស្សនកិច្ចរបស់ អតីតនាយករដ្ឋមន្ត្រីថៃមកកាន់ កម្ពុជា និងតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់ព្រះរាជាណាចក្រថៃកន្លងទៅនេះ ដែលយើងបានលើកម្ពស់ទំនាក់ទំនងដល់ភាពជាដៃគូយុទ្ធសាស្ត្រ។

សម្ដេចតេជោបន្តថា « យើងជាប្រទេសជិតខាងនឹងគ្នាដែលមានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា»។ សម្ដេចក៏បានអរគុណដល់ប្រទេសថៃដែលក្លាយជាដៃគូដ៏សំខាន់ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។ ការទៅមករកគ្នារវាងប្រទេសទាំងពីរ យើងត្រូវតែបើកទូលាយបន្ថែមទៀត ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរមានឱកាសទៅធ្វើទស្សនកិច្ចស្វែងយល់ផ្សេងៗ ក៏ដូចជាការទៅពិនិត្យព្យាបាលជំងឺជាដើម៕

ទូតថៃ៖ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅកម្ពុជា